ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃពុធទី០៩ ខែសីហា ឆ្នាំ២០២៣នេះដើម្បីចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចប្រាប់ថាៈ នៅវេលាម៉ោង១៦និង៣៧នាទី នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ ប្រព្រឹត្តកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្សារអគ្គ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងឈ្មោះ វណ្ណា ធីដែត (ហៅស្រីពៅ) ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ិន យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ទីកន្លែងកំណើតភូមិក្បាលស្ពាន១ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅមិនពិតប្រាកដ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា កាលពីវេលាកេីតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ផលិតឆ្នាំ២០១៩ គ្មានស្លាកលេខទៅហាងសាឡនរបស់ខ្លួនដូចរាល់ដង ដោយបានទុកម៉ូតូនៅមុខហាង ហើយដកសោម៉ូតូទុកក្នុងប្រអប់ម៉ូតូខាងមុខជាប់នឹងម៉ូតូ រួចក៏ដេីរចូលទៅក្នុងហាងធ្វើសក់ឱ្យភ្ញៀវ។ លុះ មួយសន្ទុះក្រោយមកខ្លួនចេញមកក្រៅក៏ស្រាប់តែបាត់ម៉ូតូ ហើយក៏បានស្រែកឆោឡោ ប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថដើម្បីឱ្យជួយស្រាវជ្រាវ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងមក កម្លាំងកងរាជអាវុធហត្ថក្រុងបានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនជនសង្ស័យបាន រួមទាំងដកហូតវត្ថុតាងនាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណា
រ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកម៉ូតូត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រគល់ជូនម្ចាស់ដេីមវិញ៕ ដោយ៖វណ្ណា