លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន 10 ដូចខាងក្រោម :

១- ថាមានភាពមិនទុកចិត្តគ្នាក្នុង ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា = តែដល់បែកបាក់គឺបែកបាក់ផ្ទៃក្នុងក្រុមឧទ្ទាមក្រៅច្បាប់តាំងពីលើដល់ក្រោម?
២- ទោះបីក្រុមឧទ្ទាមក្រៅច្បាប់មិនហៅ ឯកឧត្តម ហ៊ុន ម៉ាណែត ជាកិត្តិទេសាភិបាលបណ្ឌិតក៏ដោយ = ក៏ប្រជាជនកម្ពុជាទូទាំងប្រទេសបានគោរពនិងទទួលស្គាល់ ឯកឧត្តម ហ៊ុន ម៉ាណែត ជាកិត្តិទេសាភិបាលបណ្ឌិតដែរ។
៣- ក្រុមឧទ្ទាមក្រៅច្បាប់និយាយចុះនិយាយឡើង = បែរជាក្រុមឧទ្ទាមក្រៅច្បាប់នាំគ្នាផឹកកាហ្វេនៅប៉ារីស នៅសរអា និងនៅអូស្ត្រាលី?
៤- រឿងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាបែរជាក្រុមឧទ្ទាមក្រៅច្បាប់យកមកនិយាយដោយ មិនដឹងខ្យល់សោះ = អញ្ចឹងទើបបានជាវារលាយខ្សុលដូចអំបិលត្រូវទឹក អារលាយនេះ?
៥- តុល្យភាពអំណាចរបស់ក្រុមឧទ្ទាមក្រៅច្បាប់ = គឺអាមួយកានអំណាចខ្យល់នៅប៉ារីស អាមួយកាន់អំណាចនៅសរអា និងអាមួយនៅអូស្ត្រាលី?
៦- នៅកម្ពុជាប្រជាធិបតេយ្យកំពុងដំណើរទៅមុខដោយរលូនទៅមុខ = ក្រោយការបោះឆ្នោតប្រជាធិបតេយ្យកំពុងអនុវត្តតាមនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញគឺព្រះមហាក្សត្រទ្រង់ចាត់តាំងឥស្សរជនមួយរូបដែលជាបេក្ខជនតំណាងរាស្ត្រនៃគណបក្សឈ្នះឆ្នោតច្រើនជាងគេឲ្យរៀបចំផ្គូរផ្គងសមាសភាពគណៈរដ្ឋមន្ត្រីដើម្បីសុំសេចក្តីទុកចិត្តពីរដ្ឋសភា?
៧- ជាការគួរឲ្យអស់សំណើចណាស់ដែលក្រុមឧទ្ទាមក្រៅច្បាប់ចេះតែនិយាយប៉ប៉ាច់ប៉ប៉ោចទាំងមិនដឹងខ្យល់ពីការអនុវត្តរដ្ឋធម្មនុញ្ញរបស់គណបក្សឈ្នះឆ្នោត = គួរតែក្រុមឧទ្ទាមក្រៅច្បាប់ទៅសំងំអង្គុយផឹកតែទៅវាប្រសើរជាងនិយាយមិនដឹងខ្យល់។
៨- វាចេះតែនិយាយមិនដឹងខ្យល់យ៉ាងនេះហើយ = ទើបវាបរាជ័យងើបមុខមិនរួចយ៉ាងនេះ?
៩- ការប្រកាសឲ្យគូសសន្លឹកឆ្នោតចោលហួសពេលហើយអាវ៉ា = ដោយសារនយោបាយគូសសន្លឹកឆ្នោតចោលនឹងហើយទើបពួកឯងចាញ់ងើបមុខមិនរួចនឹង?
១០- ការបរាជ័យនៃនយោបាយបំផ្លាញសន្លឹកឆ្នោត = បង្ហាញថាក្រុមឧទ្ទាមក្រៅច្បាប់ប្រើក្បិចស្មោគគ្រោគបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print