ភ្នំពេញ : នឹកស្មានមិនដល់ . ប៊ិចមួយនេះ ជាកាដូ របស់រដ្ឋមន្ត្រី សាយ សំអាលើ ជូនចៅហ្វាយខេត្តកណ្តាល កាលពីបីឆ្នាំមុន តែឥឡូវប៊ិចនេះ ត្រូវបានយកមកសុីញ៉េលើលិខិតផ្លូវការ ជ. រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។ លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន សរសេរ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦។
សម្រាប់ថ្ងៃនេះ ទី៩ ខែសីហា ឆ្នាំ២០២៣ លោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន ផៃ ប៊ុនឈឿន បានបង្ហោះលើ facebook ផ្លូវការ យ៉ាងដូច្នេះថា ,
📝 រំលឹកអនុស្សាវរីយ៍ល្អមួយ ក្នុងចំណោមគុណតម្លៃល្អៗជាច្រើន ដែលចងចាំ មិនអាចបំភ្លេចបាន។
សូមគោរពអរគុណច្រើនជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជានិច្ចកាលតែងតែ ផ្តល់ភាពកក់ក្តៅ ដល់ តាឈឿន និងក្រុមគ្រួសារតូចមួយនេះ ។
ប៊ិចមួយដើមនេះ បានបង្កើតនូវកំណត់ត្រាមួយ ក្នុងប្រវត្តិការងារ តាឈឿន រយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ។ ប៊ិចមួយដើមនេះ ឯកឧត្តម សាយ សំអាល់ បានជូនជាកាដូអនុស្សាវរីយ៍ដល់ តាឈឿន ពេលឡើងទទួលដំណែងជាអភិបាលខេត្តកណ្តាល នៅក្នុងឆ្នាំ ២០១៣ តែពិសេសបំផុត ប៊ិចនេះត្រូវបានប្រើប្រាស់រហូត និងមានកំណត់ត្រានៅឆ្នាំ២០១៦ ត្រូវបានទទួលសិទ្ធក្នុងការចុះហត្ថលេខា ជ. រដ្ឋមន្ត្រីក្រសួងបរិស្ថាន រហូតដល់ពេលបច្ចុប្បន្ន។
បច្ចុប្បន្ន ប៊ិចនេះ ខ្ញុំបានរក្សាទុកក្នុងបណ្ណាល័យគ្រួសារ សម្រាប់កូនៗចៅៗមើលថែ និងរៀនសូត្រ។
សូមអរគុណគ្រប់យ៉ាងចំពោះឯកឧត្តមរដ្ឋមន្ត្រី សម្រាប់កិត្តិគុណ ចំពោះក្រុមគ្រួសាររបស់តាឈឿន និងម៉ែផល។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ ផៃ ប៊ុនឈឿន🙏🙏🙏 ៕
ដោយ : សិលា