សូមកុំនាំគ្នាយល់ឃើញ រំលងពីច្បាប់កំពូលរបស់ជាតិ!

ចែករំលែក៖

ភ្នំពេញ : ការដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហរទ័យឡាយប្រហត្ថលេខា ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺអនុលោមតាមមាត្រា ១១៩ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា « តាមសេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់តែងតាំងវរជនមួយរូបជានាយករដ្ឋមន្រ្តី ឲ្យបង្កើតរាជរដ្ឋាភិបាល ។ ……..»។

សេចក្តីស្នើពីគណបក្សដែល មានអាសនៈច្រើនជាងគេក្នុងរដ្ឋសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា។ វរជនដែលនឹងត្រូវទទួលបាន ការចាត់តាំងជានាយករដ្ឋមន្ត្រីនេះ ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់ និងដែលត្រូវ បានជ្រើសរើសចេញពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។ វរជនដែលត្រូវបានចាត់តាំង នេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូផ្គងឱ្យ កាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នេះ ត្រូវធ្វើលើបញ្ជីសមាសភាពនៃគណៈរដ្ឋមន្ត្រីទាំងមូល។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយ នោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។

មុនចូលកាន់តំណែង គណៈរដ្ឋមន្ត្រីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុង ឧបសម្ព័ន្ធទី៦។

នៅពេលផុតនីតិកាលនីមួយៗរបស់រដ្ឋសភា រាជរដ្ឋាភិបាលដែលត្រូវចេញពីតំណែង មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។
ដូច្នេះសូមក្រុមជ្រុលនិយម បក្សខ្មោចដែលរលាយខ្សុល អ្នកវិភាគដូរបាយ រៀនយល់អំពីច្បាប់ផង ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print