ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បើកកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុង ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជានាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់ទីចាត់ការ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន។
សូមបញ្ជាក់ថា, តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានសម្រេចតែងតាំង ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ជានាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បន្ថែមលើមុខងារបច្ចុប្បន្ន ជំនួសឧត្តមសេនីយ៍ឯក ណេប សន ដែលបានទទួលមរណភាព។

ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានក្រើនរំលឹកដល់គ្រប់នាយ នាយរងទាហាន តាមកងឯកភាព ស្ថាប័ន ត្រូវយកចិត្តទុកដាក់ការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពនាយទាហានសម្រាប់បន្តវេនទៅថ្ងៃអនាគត។

លោក បញ្ជាក់ថា ជាការពិត ការ៉ាប់រងនិងការទទួលខុសត្រូវភារកិច្ច ទាមទារនូវសមត្ថភាពជាចាំបាច់ ដែលត្រូវដើរទន្ទឹមគ្នាជាមួយនឹងគុណធម៌ សីលធម៌ វិន័យ និងសាមគ្គីភាពដ៏ទូលំទូលាយ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print