ខេត្តស្ទឹងត្រែង ៖ សត្វព្រៃជាច្រើនប្រភេទត្រូវបានគេដាក់តាំងលក់ដោយសេរីនៅលើទីផ្សារក្នុងខេត្តស្ទឹងត្រែងដូចលក់មុខ ទំនិញបន្លែផ្សេងៗដែរ។ សាច់សត្វព្រៃដែលគេដាក់លក់នោះមានដូចជាសាច់ជ្រូកព្រៃសាច់ឈ្លូស និងសត្វត្រកួតជាដើមហើយ បើបងប្អូនចង់ហូបសូមអញ្ជើញទៅផ្សារ ខេត្តស្ទឹងត្រែង ។
សាច់សត្វទាំងនោះគេតែងប្រទះឃើញអ្នកលក់ដូរដាក់លក់នៅផ្សារស្ទឹងត្រែង មានជារៀងរាល់ថ្ងៃហាក់បីដូចជាមិនខ្លាច រអែងសមត្ថកិច្ចបន្តិចណាឡើយ សូម្បីតែ មន្ត្រីជំនាញមេព្រៃ ។
អ្នកស្រឡាញ់សព្វព្រៃតិរិះគន់ថា កន្លងមកគេតែងឃើញមានក្រុមអង្គការសម្ពន្ធ មិត្តសត្វព្រៃចុះបង្ក្រាបញឹកញាប់ណាស់។ប៉ុន្តែសមត្ថកិច្ចមួយចំនួននៅខេត្តស្ទឹងត្រែង ជាពិសេសជំនាញមេព្រៃតែម្តងមិនដែលឃើញចុះបង្ក្រាបម្តងណាទេ ។ ពេលក្រុមអភិរក្សសត្វព្រៃចុះបង្ក្រាបទើបឃើញធ្វើជាទៅចូលរួមសហការ ។
ការមិនដែលឃើញចុះបង្ក្រាបបទល្មើសជួញដូរសត្វព្រៃដោយខុសច្បាប់នោះធ្វើឱ្យមានការសង្ស័យថា សមត្ថកិច្ចក្នុងខេត្តនេះខ្លះអាចនឹងទទួលផលប្រយោជន៍ណាមួយពីអ្នកលក់សត្វព្រៃ?
ទាក់ទិននឹងការដាក់លក់សាច់សត្វព្រៃនៅផ្សារស្ទឹងត្រែងលោក ឈាង តុលា នាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំនគរវត្តមិនអាចរកការពន្យល់បានទេ ហេតុអ្វីលោកមិនជំរុញឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាប ៕
ដោយ៖ សហការី