ផឹកទឹកអាស៊ីតមួយដបបញ្ចប់ជីវិត ព្រោះតូចចិត្តមានជំងឺរ៉ាំរ៉ៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីវ័យចំណាស់ម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត ដោយផឹកទឹកអាស៊ីតអស់មួយដបតូច ដោយសារតែតូចចិត្តនឹងរាងកាយមានជំងឺរ៉ាំរ៉ៃព្យាបាលយូរថ្ងៃមិនជាសះស្បើយ បន្សល់ទុកកូន និងប្តីឲ្យនៅកំព្រាម្តាយ ។

...

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិចំណោមលិច ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះគឺន ហ៊ីង ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិចំណោមលិច ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោករស់សំបូរបានបញ្ជាក់ទៀតថា ស្ត្រីដែលផឹកទឹកអាស៊ីតសម្លាប់ខ្លួន ដោយសារមូលហេតុរូបគាត់មានជំងឺសរសៃប្រសាទជាយូរខែឆ្នាំមកហើយ មើលអត់ជា ក៏ដាច់ចិត្ត ផឹកទឹកអាស៊ីតសម្លាប់ខ្លួនកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ក្រោយពីផឹកហើយ ក្រុមគ្រួសារបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកម្ពុជាជប៉ុនមង្គល ស្រុកមង្គលបូរីដែរ តែដោយអាការធ្ងន់ពេក មិនអាចជួយសង្គ្រោះបាន ក៏ស្លាប់នៅម៉ោង៤ល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យតែម្តង។

ក្រោយពីធ្វើកោសល្យវិច័យ សពស្ត្រីរងគ្រោះត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យគេហដ្ឋានតាមប្រពៃណី ៕

ae-2

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print