សូមស្វែងយល់ អំពី ឯកឧត្តម លោកជំទាវ ជាគោរមងារសម្រាប់មន្ត្រីដែលមានឋានន្តរសក្ដិខ្ពស់ក្នុងក្រុងកម្ពុជាធិបតីបច្ចុប្បន្ន

ចែករំលែក៖

ភ្នំពេញ : ឯកឧត្តម លោកជំទាវ ជាគោរមងារសម្រាប់មន្ត្រីដែលមានឋានន្តរសក្ដិខ្ពស់ក្នុងក្រុងកម្ពុជាធិបតីបច្ចុប្បន្ន។ គោរមងារឯកឧត្តម លោកជំទាវ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យតាមរយៈសំណើរបស់នាយករដ្ឋមន្ត្រីឬតាមព្រះរាជតម្រិះរបស់ព្រះអង្គ។ ជនដែលអាចមានគោរមងារជា ឯកឧត្តម លោកជំទាវ បានលុះត្រាតែមានតំណែងឬឋានៈស្មើជា៖

– ប្រធាន អនុប្រធាន រដ្ឋសភា និងព្រឹទ្ធសភា
– នាយករដ្ឋមន្ត្រី
– ឧបនាយករដ្ឋមន្ត្រី
– ទេសរដ្ឋមន្ត្រី
– រដ្ឋមន្ត្រី
– រដ្ឋលេខាធិការ
– អនុរដ្ឋលេខាធិការ
– អគ្គនាយក
– សមាជិករដ្ឋសភា និងព្រឹទ្ធសភា
– ឯកអគ្គរាជទូត
– ក្រុមប្រឹក្សារាជធានី ខេត្ត
– អភិបាលរាជធានី ខេត្ត
អស់លោកមន្ត្រីរាជការអ្នកមុខអ្នកការដែលមានតំណែងឬឋានៈស្មើនឹងតំណែងខាងលើទើបមានសិទ្ធិប្រើនូវគោរមងារឯកឧត្តម លោកជំទាវ ដែលតែងតាំងដោយព្រះរាជក្រឹត្យ។ តែចំពោះអស់លោកដែលមានឋានន្តរសក្តិចាប់ពី ឧត្តមសេនីយ៍ត្រី ឡើងទៅ នៅក្នុងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ មិនមែនសុទ្ធតែមានងារជាឯកឧត្តមលោកជំទាវទេ តែបើលោកបំរើការងារជាអគ្គនាយកឡើងទៅនៅក្នុងក្រសួងនានានោះទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ ម្យ៉ាងទៀតលុះត្រាណាតែលោកជាទីប្រឹក្សាជំនួយការ លេខាធិការ ឫជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។
ចំណែកឯនៅតាមរាជធានី ខេត្ត មានតែអភិបាលខេត្តតែប៉ុណ្ណោះដែលមានងារជា ឯកឧត្តម លោកជំទាវ ចំណែកឯអភិបាលរងឯទៀតមានងារត្រឹមលោកលោកស្រីតែប៉ុណ្ណោះតែបើអភិបាលរងរាជធានីខេត្តនោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឬជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានងារជា ឯកឧត្តម លោកជំទាវ។
បើស្វាមីដែលមានងារជាឯកឧត្តម ហើយនោះ ភរិយារបស់ជននោះ ក៏មានគោរមងារជា លោកជំទាវ ដោយស្វ័យប្រវត្តិ។ នេះបើយោងតាមPage : ក្រុងកម្ពុជាធិបតី ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ដកស្រង់ចេញផ្សាយរម្លឹកនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print