ភ្នំពេញ : បណ្តាញចល័តជំនាន់ទី៤ (4G) និងជំនាន់ទី៥ (5G)៖
គោលបំណងនៃមេរៀននេះ គឺនាំឱ្យអ្នកទាំងអស់គ្នានឹង យល់ដឹងអំពី៖
ទិន្នភាពទូទៅនៃបច្ចេកទេសនានា និងស្តង់ដារនានា ពាក់ព័ន្ធនឹង
បណ្តាញបច្ចេកវិទ្យាជំនាន់ទី៤ (4G) និងបណ្តាញអនាគតបច្ចេកវិទ្យាជំនាន់ទី៥ (5G)។
បណ្តាញបច្ចេកវិទ្យាជំនាន់ទី៤ (4G) និងបច្ចេកវិទ្យានៃការធ្វើបដិវត្តន៍យូរអង្វែង (LTE) , ការចេញផ្សាយ LTE ទី១០ ដល់ទី១៤ និងបណ្តាញបច្ចេកវិទ្យាជំនាន់ទី៥ (5G)។
១) បណ្តាញបច្ចេកវិទ្យាជំនាន់ទី៤ (4G) និងបណ្តាញ LTE
នៅហ្សេណេវ៉ា ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២៖
លក្ខណៈបច្ចេកទេសនៃបច្ចេកវិទ្យាចល័តជំនាន់ថ្មី (Next Generation Mobile Technologies) – IMT-Advanced ដែលត្រូវបានឯកភាពអនុម័តដាក់ឱ្យដំណើរការ ដោយសភានៃគមនាគមន៍វិទ្យុរបស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។
សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានកំណត់ថា LTE-
Advancedនិង Wireless MAN-Advanced ដែលត្រូវអនុលោមតាមការកំណត់ផ្លូវការនៃ IMT-Advanced ដូចជា៖
Wireless MAN-Advanced ដូចជា Mobile WiMax 2, ឬ IEEE 802.16m
3GPP LTE Advanced ដូចជា LTE Release 10, ដែលគាំពារដោយបច្ចេកវិទ្យាពីររួមមាន៖
Paired Frequency Division Duplex (FDD) Spectrumនិង
Unpaired Time Division Duplex (TDD) spectrum.
តម្រូវការសម្រាប់អត្រាបញ្ជូនទិន្នន័យឱ្យបានល្បឿនលឿននិងកម្រឹតបញ្ជូនខ្ពស់ជាង និងប្រសិទ្ធភាពជាងនៃការប្រើប្រាស់វិសាលគមន៍កាន់តែប្រសើរឡើង
តម្រូវការសម្រាប់ការប្រើប្រាស់នូវបមាណីប៉ាកែត (Packet Switched) ដើម្បីតែបង្កើនប្រសិទ្ធភាពដល់ប្រព័ន្ធ
ប្រើប្រាស់អាជ្ញាបណ្ណហ្វ្រេកង់ស៍ ដើម្បីធានាគុណភាពសេវា
បទពិសោធន៍យូរអង្វែង (កាត់បន្ថយភាពយឺតនៃយន្តបញ្ជាគួរឱ្យកត់សម្គាល់ និងកាត់បន្ថយការពន្យាពេលនៃការធ្វើដំណើរមួយជុំនៃទិន្នន័យ)
តម្រូវការសម្រាប់ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃថោក
ធ្វើឱ្យកាន់តែសាមញ្ញងាយស្រួលនូវស្ថាបត្យកម្មនៃសមាសធាតុបណ្តាញទាំងអស់
ការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដែលអាចបត់បែនបាន។
អត្រាប៊ីត (កាន់តែខ្ពស់)
ភាពយឺត (កាន់តែទាប)
កិច្ចសហប្រតិបត្តិការជាមួយបច្ចេកវិទ្យាដទៃទៀត (all 3GPP and non-3GPP)
ការចែករំលែកបណ្តាញ (ដោយផ្នែក ឬ ពេញទំហឹង)
ពេញបរិបូរណ៍ទៅដោយការប្រើប្រាស់បច្ចេកវិទ្យាអាយភី (បញ្ហាផលនៃ
គុណភាពសេវា និងការបូកបញ្ជូលគ្នានៃពិធីការ)
តម្លៃទាប
OFDMA – Orthogonal Frequency Division Multiple Access
សេវាសោតទស្សន៍ និងគ្រោងការណ៍នៃវិទ្យុវៃឆ្លាត។
ស្ថាបត្យកម្មនៃបណ្តាញបច្ចេកវិទ្យាជំនាន់ទី៤ (4G)៖
LTE ជាអក្សរកាត់នៃ Long Term Evolution វាជាបច្ចេកវិទ្យាជំនាន់នៃការវិវត្តនៃបណ្តាញ ទូរស័ព្ទចល័ត ដែលចាប់ផ្តើមជាគម្រោងនៅក្នុង២០០៤ ដោយភ្នាក់ងារទូរគមនាគមន៍ 3GPP
ភាពជោគជ័យមិនត្រឹមតែបច្ចេកវិទ្យាស្តង់ដារ UMTS 3G ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា CDMA-2000 ផងដែរ
រាល់គ្រឿងឧបករណ៍នៃ LTE បានបង្កើតឡើង ដើម្បីគាំពារសម្រាប់ MIMO-Multiple-Input Multiple-Output គឺជាបច្ចេកវិទ្យាឥតប្រើប្រាស់ខ្សែ ដែលប្រើប្រាស់ពហុនៃឧបករណ៍បញ្ជូន និងពហុនៃឧបករណ៍ទទួល ដើម្បីបញ្ជូននូវទិន្នន័យជាច្រើននៅក្នុងពេលជាមួយគ្នា។
ផ្តល់នូវសេវា ដូចជា៖ សំឡេងលើអាយភី (VoIP) ការលំហូរពហុការផ្សាយ (Streaming Multimedia) និងការបញ្ចូលវីឌីអូ (Video Conferring)។
ប៉ារ៉ាម៉ែត្រមូលដ្ឋាននៃ LTE រួមមាន៖
+អត្រាហ្វ្រេកង់ស៍ពី 1.4MHz to 20MHzភាពចល័ត៖ 350Km/hr
+ភាពយឺត (Latency) របស់ឧបករណ៍នៃអ្នកប្រើប្រាស់របស់វា តូចជា 10ms
+តំបន់គ្របដណ្តប់សេវាពី 5 to 100Km ជាមួយការចុះបន្ទាបបន្តិចបន្ទួចក្រោយពីចម្ងាយ ៣០គ.ម
+អត្រាទិន្នន័យ DOWNLINK: 300 Mbps peak, at 20MHz , (4×4 MIMO) , UPLINK: 75 Mbps peak , at 20MHz , (4×4 MIMO)
+បច្ចេកទេស Multiplexing ៖ FDD-Frequency Division Duplexing, ទាំង Uplink ទាំង Downlink អាចឆ្លើយតបទៅដល់ពេលចរន្តត្រាហ្វិកកើត
+ឡើងខ្លាំង រីឯ TDD-Time Division Duplexing មិនអាចឆ្លើយតបទៅដល់ពេលចរន្តត្រាហ្វិកកើតឡើងខ្លាំង
+ បច្ចេកទេស Accessing ៖ OFDMA សម្រាប់ Downlink និង SC-FDMA សម្រាប់ Uplink
ប៉ារ៉ាម៉ែត្រមូលដ្ឋាននៃ LTE រួមមាន៖ ការប្តូរតាម (Modulation)៖
Downlink Modulations: QPSK, 16-QAM និង 64 QAM modulation និង Uplink Modulations: QPSK 16-QAM modulation ការដាក់កូដ (Coding)៖ Turbo Code MIMO ៖ Uplink 1×2, 1×4 និង Downlink 2×2, 4×2, 4×4
ស្ថាបត្យកម្មនៃ LTE រួមមាន៖ User Equipment, E-UTRAN, eNodeB (eNB)
User Equipment (UE) មាន៖
Mobile Termination(MT) ,
Terminal Equipment(TE) ,
SIM ,
User Ph. No. ,
Home Network Identity ,
Security Keys
Evolved Packet Core មាន៖
MME-Mobile management Entity ស្រដៀងទៅនឹង VLR នៅក្នុងបណ្តាញ GSM
NAS Signaling Security
Authetication
PDN GW
Serving GW Selection
Packet routing & forwarding
S5/S8 Interface
HSS-Home Subscriber Server មានលក្ខណៈស្រដៀងទៅនឹង HLR នៅក្នុងបណ្តាញGSM មានតួនាទីជា Database កណ្តាល ដែលមានផ្ទុកនូវព័ត៌មានអំពីអ្នកជួលជាវ ដែលរួមមាន៖
S-GW: Serving Gateway
Packet routing and forwarding
S5/S8 interface
និងមានតួនាទីទំនាក់ទំនងជាមួយពិភពខាងក្រៅ ដែលប្រើប្រាស់ Sgi Interface (Each PDN identified by APN) និង Deep Packet Inspection, Lawful Interception, UE IP address allocation P-GW។
២) បណ្តាញបច្ចេកវិទ្យាជំនាន់ទី៥ (5G) (នៅមានត)៕
ដោយ : អុឹម វុត្ថា