ជនជាតិថៃម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យ​ជនជាតិថៃ​ម្នាក់​ ពាក់ព័ន្ធ​ករណីជួញដូរ និង រក្សាទុកដោយខុសច្បាប់ នូវ សារធាតុញៀន ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១១ ខែសីហា​ ឆ្នាំ​២០២៣​នេះ​។
សមត្ថកិច្ចប្រាប់ថាៈកាលពីវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ​២០២៣ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះបង្រ្កាបករណី ជួញដូរ និង រក្សាទុកខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិថៃម្នាក់ ព្រមទាំងដកហូតនូវ សម្ភារៈវត្ថុតាងគ្រឿងញៀនមួយចំនួន​ នៅចំណុចមុខក្លឹបMEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឲ្យដឹងថា​៖ ជនសង្ស័យឈ្មោះ ផុងផុន ជីតសុំស៊ុក (PONGPON JITSOMSUK) ហៅឆាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកបញ្ជាក់ថាៈមុនពេលបង្រា្កប
កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មាន ពីសន្តិសុខយាមក្នុងក្លឹបខាងលេី​ថា មានជនជាតិថៃ បានជិះម៉ូតូ០១គ្រឿង មកឈប់នៅចំណុចមុខក្លឹប MEX CLUB បម្រុងនឹងជិះចូលក្នុងក្លឹប តែត្រូវបានសន្តិសុខយាមក្លឹប មានការសង្ស័យ ហើយសុំឆែកឆេរ ក៏ឃើញមានគ្រឿងញៀន​ ទេីបរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ភ្លាមនោះ កម្លាំងបានចុះទៅដល់ទីតាំងខាងលេី ហើយធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ​ យកមកកាន់ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី ។​ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូត វត្ថុតាង​មាន​ -គ្រឿងញៀនប្រភេទម្ស៉ៅក្រាម និងម្ស៉ៅម៉ត់ពណ៌សថ្លា (កេតាមីន) ចំនួន៤៣កូនថង់កិប ទម្ងន់ ៦០,៨០ក្រាម,​ -ថ្នាំគ្រាប់ពណ៌ទឹកដោះគោ (អ៊ិចស្តាស៊ី) ចំនួន០២ថង់កិប ស្មើនឹង១៥គ្រាប់ ទម្ងន់៥,៨២ក្រាម,​ -ថ្នាំគ្រាប់ពណ៌ផ្កាឈូក (អ៊ិចស្តាស៊ី) ចំនួន០២ថង់កិប ស្មើនឹង ១៤គ្រាប់ ទម្ងន់៦,៣៩ក្រាម,​ -ថ្នាំគ្រាប់ពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន០៣ថង់កិប ស្មើនឹង១៧គ្រាប់ ទម្ងន់ ៧,០៩ក្រាម,​ -ថ្នាំគ្រាប់FRIMIN5 បន្ទះពណ៌បៃតង ចំនួន០២បន្ទះ ស្មើនឹង២០គ្រាប់,​ -កញ្ចប់ម៉្សៅ CRISPY FRUIT ពណ៌ខៀវ ចំនួន០៧កញ្ចប់,​ -កញ្ចប់ម៉្សៅ FB រូបសេះ ពណ៌ក្រហមចំនួន០៥កញ្ចប់,​ -កញ្ចប់ម៉្សៅ ALADIN ពណ៌ក្រហមចំនួន១៧កញ្ចប់,​ -កញ្ចប់ម៉្សៅផ្លែឈើ 550MG ពណ៌ក្រហម ចំនួន០៦កញ្ចប់,​ -កញ្ចប់ម៉្សៅ SUPREME ពណ៌ស ចំនួន ០៣កញ្ចប់,​ -កញ្ចប់ម៉្សៅ COLLAGEN KUMIKO ពណ៌ផ្កាឈូក ចំនួន ០២កញ្ចប់,​ -កញ្ចប់ម្ស៉ៅ COLLAGEN 10,000mg ពណ៌ស្វាយ ចំនួន ០២កញ្ចប់,​ -ម្ស៉ៅរូបផ្លែឈើ មានអក្សរកូរ៉េ ចំនួន ០៥កញ្ចប់,​ -ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាក HONDA PCX ពណ៌ស គ្មានផ្លាកលេខ),​-ទូរស័ព្ទ ចំនួន ០១គ្រឿង,​ -ប្រាក់ថៃ ចំនួន ១៩៦០បាត,​ -កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១។
ក្រោយឃាត់ខ្លួន​ និង សួរចម្លេីយ​ ជនសង្ស័យ​ បានឆ្លើយសារ​ភាពថា​៖ ខ្លួនពិតជាបា​នជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និង មានវត្ថុតាង​ជាក់ស្តែង​ ជនសង្ស័យ​ត្រូវបាន​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការបន្តតាមនីតិវិធី​។
លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យ​ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីបន្តនីតិវិធី៕ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print