សម្ដេចតេជោប្ដូរឈ្មោះ Channel Telegram ទៅជា Hun Sen of Cambodia

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បច្ចុប្បន្ន បានប្ដូរឈ្មោះ Channel Telegram ពី Prime Minister Hun Sen ទៅជា Hun Sen of Cambodia នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ម្សិលមុិញនេះ។

ការប្ដូរឈ្មោះ Channel Telegram នេះគឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុនសែន បានជួបជាមួយនឹងសមាជិកគណៈរដ្ឋមន្ត្រីអាណត្តិទី៦ និងសមាជិកគណៈរដ្ឋមន្ត្រីអាណត្តិទី៧ថ្មី នៃព្រះរាជាណាចក្រកម្ពុជានៅរសៀលនេះ។

គួរឱ្យដឹងផងដែរថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានកាន់តំណែងជានាយករដ្ឋមន្រ្តីពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គិតរហូតមកដល់ថ្ងៃទី២២ ខែសីហា ខាងមុខមានចំនួន ៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេបង្អស់មួយនៅលើពិភពលោក។ តាមគម្រោងលោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីផ្លូវការបន្តពីសម្ដេចតេជោ។

សម្ដេចតេជោ បានស្នើអោយ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទាំងអស់ ក្នុងអាណត្តិទី៧ ថ្មីនេះ ត្រូវយកចិត្តទុកដាក់ចុះជួប ជាមួយប្រជាពលរដ្ឋអោយបានច្រើនដើម្បីដឹងពីសុខទុក្ខរបស់ពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ដោះស្រាយលើបញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសបង្កើននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ។

សម្ដេចតេជោ សូមអោយ នាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងនូវ មន្ត្រីថ្នាក់នយោបាយ នៅតាមបណ្ដា ក្រសួង ស្ថាប័ន ឡើងវិញ និងក៏មានការកែសម្រួលនូវតួនាទីមន្ត្រីនយោបាយខ្លះៗផងដែរ ដែលត្រូវទទួលភារកិច្ចថ្មី។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានជូនពរ ដល់សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ ជូនជាតិមាតុភូមិ។ ក្នុងជំនួបនេះដែរនេះដែរ ក៏មានពិធីថតរូបជុំគ្នា ទាំងសមាជិករាជរដ្ឋាភិបាលអណត្តិទី៦ និង រាជរដ្ឋាភិបាលអណត្តិទី៧ថ្មី នៅមុខវិមាន៧មករា ផងដែរ។

សូមបញ្ជាក់ថា អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងមានសុពលភាព​ចាប់​ពី​ថ្ងៃទី២២ ខែសីហា តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំង​ស្រុង​ដោយមាន លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា គណបក្សដែលឈ្នះឆ្នោតនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវស្ថិរភាពសង្គម និងការអភិវឌ្ឍន៍មួយយូរអង្វែង៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print