ខេត្តស្ទឹងត្រែង៖ រថយន្តមួយគ្រឿងកំពុងតែចរាចរដឹកឈើល្មើសច្បាប់ចេញពីស្រុកសៀមប៉ាងហើយឆ្លងកាត់ទីរួមខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តក្រចេះត្រូវកម្លាំងកងរាជអាវុធហត្ថស្ទាក់បង្ក្រាបបាន។
ការបង្ក្រាបនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើការបង្ក្រាបបាននៅជាប់ព្រំប្រទល់រវាងខេត្តទាំងពីរនាវេលាម៉ោងប្រមាណ៥ ទៀបភ្លឺ ចូលថ្ងៃទី១១ ខែសីហាឆ្នាំ២០២៣ស្ថិតនៅលើផ្លូវលំមួយខ្សែត្រង់ចំណុចអូរម្រះ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
យោងតាមប្រភពបានឱ្យដឹងថា ការស្ទាក់ចាប់រថយន្តដឹកឈើខាងលើកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដែលដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តម
សេនីយ៍ត្រី អៀង វ៉ាន់ឌី បានពន្លាតដែនដីពីខេត្តស្ទឹងត្រែងដោយបានសហការជាមួយមេបញ្ជាការកងរាជ
អាវុធហត្ថខេត្តក្រចេះទើបបង្ក្រាបបានតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា រថយន្តខាងលើជារថយន្តមួយគ្រឿងក្នុងចំណោមរថយន្តចំនួន៤គ្រឿងដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពី
ស្រុកសៀមប៉ាង ឆ្លងកាត់ទឹកដីក្រុងស្ទឹង
ត្រែង ឆ្ពោះទៅកាន់ខេត្តក្រចេះ ។
រថយន្តដែលបង្ក្រាបបានខាងលើម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ-២N.៤១៤៨ ដឹកឈើប្រភេទតាត្រាវជាច្រើនដុំនិងសន្លឹកហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បីបើកការស្រាវជ្រាវរកមេឈ្មួញឈើនិងចងក្រងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើ៕ដោយ៖ ជីវ័ន្ត