ផេកការងារផ្លូវការរបស់លោកកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ទទួលបានសញ្ញាធីកពណ៌ខៀវ​ (Verify) ពីហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ : សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយទាំងអស់មេត្តាជ្រាបថា​ ផេកការងារផ្លូវការរបស់ លោកកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ទទួលបានសញ្ញាធីកពណ៌ខៀវ​ (Verify) ពីហ្វេសប៊ុក​ ដេីម្បីនឹងបន្តផ្តល់ជូនព័ត៌មាន​ និងការងាររបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ជូនសាធារណ:ជនកាន់តែទូលំទូលាយ​បន្ថែមទៀត។ នេះជាការបញ្ជាក់ របស់ លោកទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅលើ ប្រព័ន្ធ Telegram នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។

លោកទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​ មេត្តាជ្រាប​ និងជួយចែករំលែកបន្ត​ ក៏ដូចជាតាមដាន​ (Follow) ផេកការងារផ្លូវការឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​តាមរយ:តំណភ្ជាប់ខាងក្រោម៖
Link: https://www.facebook.com/Dr.Hunmanetofcambodia/
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia។

សូមបញ្ជាក់ថា, លោកទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងឡើងកាន់ដំណែង ជានាយករដ្ឋមន្ត្រី នៃកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ហើយរដ្ឋសភានឹងប្រជុំនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ។

យោងតាមព្រះរាជសារ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក រដ្ឋសភានីតិកាលទី៧ នឹងប្រារព្ធ ពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា “ ។

ក្នុងពិធីដ៏មហាឡោវឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ ។ បន្ទាប់ពីពិធីបើក សម័យប្រជុំដំបូងខាងលើនេះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងផ្ដើមការងារក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បី :

១-សម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ ។
២-អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី ៧ ។

នៅថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តី ទុកចិត្តចំពោះរាជរដ្ឋាភិបាល។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print