គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៣ សីហា បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ និងរងរបួស ៩នាក់

ចែករំលែក៖

ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ របួសធ្ងន់ ៨នាក់ និងស្រាល ១នាក់ ។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែសីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៤លើក មាន កត្តាល្បឿន ៧លើក មិនគោរពសិទ្ធ ៣លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក និង បត់គ្រោះថ្នាក់ ២លើក ។

សូមបញ្ជាក់ថា : កត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖

-កត្តាមនុស្ស៖ ការបើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែរក្រវាត់

-កត្តាយានយន្ត៖ ដែលបណ្តាលមកពីម្ចាស់យានយន្តមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ

-កត្តាផ្លូវថ្នល់ក៏ជាផ្នែកមួយនៃមូលហេតុគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ភាគីពាក់ព័ន្ធទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ឬបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែរក្រវាត់ឱ្យបានត្រឹមត្រូវ ត្រូវមានសុជីវធម៌ និងអធ្យាស្រ័យក្នុងការបើកបរ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានជាប្រចាំ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print