គ្រោះទឹកជំនន់ រុស្ស៉ីជម្លៀសប្រជាជនជាង២០០០នាក់ នៅតំបន់ចុងបូព៌ា

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធររុស្ស៉ីបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សចំនួនច្រើនជាង២,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ដែលរងការលិចលង់ នៅឯតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី បន្ទាប់ពីទទួលរងការធ្លាក់ភ្លៀងខ្លាំង ដោយសារតែចំហាយឥទ្ធិពលនៃព្យុះត្រូពិច ខានុន (Khanun)។

ក្រសួងទទួលបន្ទុកស្ថានការណ៍អាសន្ននៃប្រទេសរុស្ស៉ី បានចេញសេចក្តីថ្លែងការណ៍តាមរយៈបណ្តាញ Telegram ដូច្នេះថា «មនុស្សជាង ២,០០០នាក់ ក្នុងនោះរួមមានទាំងកុមារ៤០៥នាក់ ត្រូវបានជម្លៀសចេញពីតំបន់ព្រីម៉ូរៀ (Primorye)»។ ក្រសួងបានបន្តថា អគារខ្ទង់ជិត ៥,០០០ខ្នង ត្រូវបានជន់លិចនៅតំបន់ Primorye ដែលស្ថិតនៅជាប់ព្រំប្រទល់ជាមួយប្រទេសចិននិងកូរ៉េខាងជើង ហើយក្រុមសង្រ្គោះបានរៀបចំមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្ន ចំនួន១៣កន្លែង នៅក្នុងតំបន់។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី TASS ស្ថានភាពទឹកជំនន់នៅឯទីក្រុង អ៊ូសស៊ូរីស (Ussuriysk) គឺអាក្រក់ជាទីបំផុត គិតក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ។ ក្នុងសប្តាហ៍នេះ ព្យុះត្រូពិច Khanun បានប្រទេសជប៉ុននិងកូរ៉េខាងត្បូង នៅក្នុងទម្រង់ជាព្យុះទីហ្វុង៕

...

រូប​ថត​: laodong.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print