លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម :

១- ការនៅតែនិយាយថារាជរដ្ឋាភិបាលកម្ពុជាឯកបក្ស = គឺមានន័យថាជាក្តីអស់សង្ឃឹមរបស់ក្រុមឧទ្ទាមក្រៅច្បាប់។
២- ការចាត់វិធានការណ៍ផ្លូវច្បាប់លើក្រុមជនល្មើសច្បាប់ = ត្រូវអង្គការសង្គមស៊ីវិលចោទថាជាការរំលោភសិទ្ធិមនុស្សទៅវិញ?
៣- បើចោទថាទំនាក់ទំនងល្អរវាងកម្ពុជា-ចិននឹងនាំឲ្យកម្ពុជាកាន់តែផ្តាច់ការថែមទៀត = ដំណើរទស្សនកិច្ចលោក ចូ បៃដឹន ទៅវៀតណាមក៏កាន់តែលើកទឹកចិត្តឲ្យវៀតណាមផ្តាច់ការថែមទៀតដែរ?
៤- ក្រុមជនប្រឆាំងមួយចំនួនថាការដឹកនាំមិនល្អ = តែប្រជាជនកម្ពុជាទូទាំងប្រទេសគាំទ្រការដឹកនាំដ៏ត្រឹមត្រូវរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។
៥- កូនចៅទេវតាជាអ្នកបន្តវេនពីពូជទេវតា = បក្សទេវតាមិនយកពូជនរកប្រែតមកឲ្យបន្តវេនបក្សទេវតាជាដាច់ខាតទោះជាពួកប្រែតនរកមិនពេញចិត្តយ៉ាងណាក៏ដោយ?
៦- ប្រជាជនកម្ពុជាទូទាំងប្រទេសគាំទ្រការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត = មិនមែនពួកប្រឆាំងនោះទេ។
៧- ក្រុមឧទ្ទាមក្រៅច្បាប់ជាអ្នកបង្កើតព័ត៌មានក្លែងក្លាយថាមានការគំរាមកំហែង = ដើម្បីឲ្យវិទ្យុអាស៊ីសេរីផ្សាយមួលបង្កាច់មកលើរាជរដ្ឋាភិបាលកម្ពុជា?
៨- ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានសម្លេងជាង៨២%គឺជាការផ្តល់នំខេកឲ្យគណបក្សប្រជាជនកម្ពុជាបន្តកាន់អំណាច = ត្រង់គណបក្សប្រជាជនកម្ពុជាយកនំខេកបែងចែកទៅនរណាគឺជាសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត។
៩- ប្រទេសចិនតែងតែគោរពឯករាជ្យនិងអធិបតេយ្យភាពកម្ពុជា = មិនដែលមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាម្តងណាទេ។
១០- ប្រជាធិបតេយ្យនៅចិនគឺជាប្រជាធិបតេយ្យចិន = ឯប្រជាធិបតេយ្យនៅកម្ពុជាគឺជាប្រជាធិបតេយ្យកម្ពុជា? ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print