លោក ជីវ កេង អនុប្រធានតុលាការកំពូល ទទួលបន្ទុកជាប្រធានស្ដីទីតុលាការកំពូលបណ្ដោះអាសន្ន

ចែករំលែក៖

ភ្នំពេញ : លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការបង្គាន់មកឲ្យលោក ជីវ កេង អនុប្រធានតុលាការកំពូលឲ្យទទួលបន្ទុកជាប្រធានស្ដីទីតុលាការកំពូលបណ្ដោះអាសន្ន រហូតមានការតែងតាំងជាផ្លូវការ។ នេះបើយោងតាមលិខិតបង្គាប់ការចុះថ្ងៃទី១៤ សីហា ឆ្នាំ២០២៣ របស់ក្រសួងយុត្តិធម៌ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលនេះ។

សាមីខ្លួនត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា, ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដាក់ឲ្យលោក ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ចំនួន២រូបទៀត គឺលោក សោម សិរិវឌ្ឍ និងលោក ទីណេង ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ តទៅ តាមសំណើរបស់សាមីខ្លួន។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់ចេញព្រះរាជសារ ជូន លោក កើត រិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ឯកឧត្តម ជាទីរាប់អានដ៏ខ្ពង់ខ្ពស់

ខ្ញុំបានទទួលលិខិតចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ របស់ឯកឧត្តមកិត្តិនីតិ កោសល់បណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល ដែលបានទូលថ្វាយខ្ញុំ សុំចូលនិវត្តន៍ ដោយស្ម័គ្រចិត្តពីតួនាទីជាប្រធានតុលាការកំពូល ដោយសារតែមានវ័យកាន់តែច្រើន និងបញ្ហាសុខភាព ។

ខ្ញុំសូមជូនឯកឧត្តម ពិនិត្យ និងចាត់ការតាមនីតិវិធី ។
សូម ឯកឧត្តម ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print