គ្រាន់តែរឿងជួសជុលផ្ទះជាប់របងគ្នាសោះ​ អំណាចធ្វើឲ្យអាជ្ញាធរឈឺក្បាល

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែខ្វះការយោយល់គ្នារវាងគ្នាជិតខាង​ បានធ្វើឲ្យគ្រួសារ២រដែលរស់នៅជាប់របងជាមួយគ្នា ប្តឹងផ្តល់ទៅអាជ្ញាធរ មន្រ្តីជំនាញ និងតុលាការ អស់រយះពេលជាច្រើនឆ្នាំចុងក្រោយនោះ ដោយគ្រួសារចុងបណ្តឹងជាមន្រ្តីធ្វើការនៅព្រឹទ្ធសភា និងដើមបណ្តឹង គឺជាមន្រ្តីនគរបាលគណនេយ្យនៅក្រសួងមហាផ្ទៃ​ គ្រាន់តែរឿងជម្លោះរឿងជួសជុលផ្ទះសោះ ។

...

តាមរយៈការប្តឹងផ្តល់គ្នានេះ បើពិនិត្យមើលតាមឯកសារពាក់ព័ន្ធបានបង្ហាញថា ដើមបណ្តឹងដែលជាមន្រ្តីនគរបាលនោះ ត្រូវបានតុលាការកាត់សេចក្តីឲ្យឈ្នះ ជាហេតុធ្វើឲ្យចុងបណ្តឹងជាមន្រ្តីនៅស្ថាប័នព្រឹទ្ធសភា មិនអស់ចិត្ត និងធ្វើការតវ៉ាទៅមន្រ្តីពាក់ព័ន្ធ ពីព្រោះគ្រាន់តែការជួសជុលផ្ទះខ្លួនសោះ ក៏ខុសដែរ ខណៈមានច្បាប់ពីអាជ្ញាធរមូលដ្ឋានតាំងពីភូមិ ដល់សាលាខណ្ឌ តែភាគីដើមបណ្តឹង ចាត់ទុកថា ការជួសជុលផ្ទះនេះ បានធ្វើឲ្យប៉ពាល់ដល់ភូមិគ្រឹះរបស់ខ្លួននាពេលខាងមុខ។

សម្រាប់មន្រ្តីនៅព្រឹទ្ធសភា លោក ជា សុខា ជាម្ខាស់ផ្ទះដែលត្រូវជួសជុលស្ថិតនៅក្នុងដីឡូត៍រួមលេខ១៥២ ផ្លូវលេខ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានចោទភាគីខាងមន្រ្តីនគរបាលឈ្មោះ ម៉ប់ សុខុន ខឹងទិញផ្ទះរបស់ខ្លួនមិនបានចេះតែរករឿង និងប្តឹងផ្តល់តែម្តង។

លោក ជា សុខា បានលើកឡើងថា «រឿងក្តីក្តាំងបឹ្តងដល់តុលាការនេះ ដោយសារតែមានការគុំគួនព្យាបាទ សុំទិញដីផ្ទះរបស់ខ្ញុំ ក្នុងតម្លៃថោកមិនបាន ស្រាប់តែឈ្មោះ ម៉ប់ សុខុន ជាមន្រ្តីនគរបាលគណនេយ្យ នៅក្រសួងមហាផ្ទៃ និងជាម្ចាស់រោងពុម្ពម្កុដពេជ្រ តាមផ្លូវត្រសក់ផ្អែម និងអាងខ្លួនមានទ្រព្យសម្បត្តិ ព្រមទាំងមានសាច់ញាតិប្រពន្ធ ឈ្មោះ ព្រំ ម៉ារាឌី ជានគរបាលពាក់ផ្តាយ៣ ទើបដាក់ពាក្យបណ្តឹងទៅតុលាការ ដោយចោទប្រកាន់ពីបទ ធ្វើឲ្យខូចខាតដោយចេតនា និងប៉ះពាល់កម្មសិទ្ធិសាធារណៈ» ។

លោក ជា សុខា បានប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះថា ក្រោយពីម្ចាស់ផ្ទះនេះ ប្តឹងលោកទៅតុលាការនោះ ស្រាប់តែចៅក្រមបានចេញដីកាសម្រេចរក្សាការពារ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ ដោយធ្វើការឃាត់លោក មិនឲ្យរុះរើជួសជុលកែលម្អផ្ទះរបស់ខ្លួន ដោយចាត់ទុកថា ជាដីមានវិវាទ ខណៈដែលលោកបានច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងសាលាខណ្ឌដូនពេញផងដែរ ព្រមទាំងជាម្ចាស់កម្មសិទ្ធិករឯកជនស្របច្បាប់ដោយមានការដឹងឮ និងចេញប័ណ្ណកម្មសិទ្ធិលើដីទីតាំងនេះដោយអាជ្ញាធរសាធារណៈទៀតផង។

ចុងបណ្តឹងរូបនេះ បានបន្តទៀតថា មន្រ្តីនគរបាលខាងលើ ក៏បានប្តឹងលោកទាមទារសំណងចំនួន១៧ម៉ឺនដុល្លារ ជាថ្លៃខូចខាតភូមិគ្រឹះរបស់ខ្លួននាពេលខាងមុខ ហើយសំណុំរឿងនេះ កំពុងស្ថិតនៅក្នុងដីរបស់ចៅក្រម ជួន សុរាសី។ សម្រាប់ជម្លោះដែលផ្តើមចេញពីការជួសជុលផ្ទះខាងលើនេះ នៅព្រឹកថ្ងៃនេះ គណៈកម្មការមួយរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ បានចុះទៅពិនិត្យ និងវាយតម្លៃពីការខូចខាត ភូមិគ្រឹះនាពេលអនាគត។

តែសម្រាប់លោក ជា សុខា បានអះអាងថា ការជួសជុលផ្ទះ លោកបានប្រើត្រឹមដៃប៉ុណ្ណោះ មិនប្រើម៉ាស៊ីននោះទេ។

ដោយឡែកលោក ម៉ប់ សុខុន បានឲ្យដឹងថា​ គាត់ព្រមឲ្យភាគីខាងលោកជា​ សុខា​ ជួសជុលតែត្រូវសុំច្បាប់សាងសងឲ្យត្រឹមត្រូវ​ ប៉ុន្តែត្រូវសងពីកំលៀតផ្ទះរបស់គាត់១ម៉ែត្រទើបអាចសងបាន​ បើកសិនជាភាគីខាងលោកជា​ សុខា​ មិនធ្វើតាមសូមណូពររបស់គាត់ទេ​ នោះគឺគាត់និងប្តឹងជំទាស់មិនឲ្យជួសជុលផ្ទះនេះរហូត​ ៕

image1-41

image4-25

image5-17

image6-16

image7-15

image8-7

image9-5

image10-4

image11-2

ដោយ៖ ស​ ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print