ក្រសួង​ធនធាន​ទឹក​៖​ ចាប់ពីថ្ងៃទី​១៦-២២ ខែសីហានេះ​ អាចមានភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរលាយឡំដោយផ្គរ រន្ទះ​ ខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស​ ​​​( ចាប់ពីថ្ងៃទី​ ១៦ – ២២ ខែសីហា ឆ្នាំ២០២៣ ) អាចមានភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរលាយឡំដោយផ្គរ រន្ទះ​ ខ្យល់កន្ត្រាក់។

ក្រសួង​ធនធាន​ទឹក​ បានគូសបញ្ជាក់ថា​ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយលើភាគខាងជើង​ប្រទេសវៀតណាម ថៃ និងឡាវ ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីខ្សោយទៅបង្គួរ ។

លក្ខណៈទាំងនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ​ និងខ្យល់កន្ត្រាក់ ។

២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ​ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ
អាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកំពស់មធ្យម ។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print