ភ្នំពេញៈ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ បានធ្វេីឆ្មក់បង្រ្កាបទីតាំង ហាងកាហ្វេចំនួន៥កន្លែងជាប់ៗគ្នាដែលបង្កប់សេវាផ្លូវភេទ ដោយធ្វើការឃាត់ខ្លួន បុរសស្ត្រី៤នាក់ដែលជាម្ចាស់ទីតាំង និងរំដោះនារីរងគ្រោះចំនួន១២នាក់ ។ រង្វាន់ប្រតិបត្តិការនេះបានធ្វើឡេីងនៅវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១៤ខែសីហាឆ្នាំ២០២៣ នៅចំណុចត្រឡោកបែក តាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
សមត្ថកិច្ចបានធ្វេីឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់ក្នុងនោះមានម្ចាស់ទីតាំងចំនួន៤នាក់(ស្រី៣នាក់) និង១២នាក់ទៀតជានារីរងគ្រោះ រួមទាំងវត្ថុតាំងមាន ស្រោមអនាម័យប្រេីប្រាស់រួចមួយចំនួន និងមិនទាន់ប្រេីប្រាស់មួយចំនួន ។
តាមសមត្ថកិច្ចបានអោយដឹងថា មុននិងកម្លាំងសមត្ថកិច្ចធ្វើការចុះបង្ក្រាបទីតាំងខាងលើ គឺដោយមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ថាហាងកាហ្វេទាំង៥ទីតាំងខាងលើគឺបេីកលក់ទាំងយប់ទាំងថ្ងៃ និងមានបង្កប់សេវា ផ្លូវភេទ។ ហេីយកម្លាំងជំនាញក៏បានធ្វើសេីបអង្កេតរហូតនៅយប់កេីតហេតុ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ និងបានសហការជាមួយនិង អជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានធ្វេីការចុះបង្ក្រាបនិងឆែកឆេរ រកឃើញវត្ថុតាំងមានស្រោមអនាម័យប្រេីប្រាស់រួចមួយចំនួន និងមិនទាន់ប្រេីប្រាស់មួយចំនួន និងបានរំដោះនារីរងគ្រោះចំនួន១២នាក់ ព្រមធ្វើការឃាត់ខ្លួន ម្ចាស់ទីតាំងចំនួន៤នាក់ ក្នុងនោះមានស្ត្រីចំនួន៣នាក់ ។
ក្រោយពេលកេីតហេតុ នារីរងគ្រោះចំនួន១២នាក់ត្រូវបានត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ចំណែកឯម្ចាស់ទីតាំងចំនួន៤នាក់រួមទាំងវត្ថុតាំង ត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិដេីម្បីចាត់ការបន្តតាមនិតិវិធី រីឯហាងកាហ្វេទាំងប្រាំទីតាំងត្រូវបានឃ្លុំបេបិទជាបន្តោះអាសន្នសិន ៕ ដោយ៖ រ៉ារ៉ា