កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន​ ឆ្មក់​បង្រ្កាប​ហាង​កាហ្វេ​៥ទីតាំង​​បង្កប់​សេវា​ផ្លូវ​ភេទ​

ចែករំលែក៖

​ ភ្នំពេញៈ​ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន​នៃ​អគ្គស្នងការ​នគរបាលជាតិ​ បានធ្វេី​ឆ្មក់​បង្រ្កាប​ទីតាំង​ ហាង​កាហ្វេ​ចំនួន​៥កន្លែង​ជាប់​ៗគ្នាដែលបង្កប់​សេវា​ផ្លូវ​ភេទ​ ដោយ​ធ្វើ​ការ​ឃាត់​ខ្លួន​​ បុរស​ស្ត្រី៤នាក់ដែល​ជា​ម្ចាស់​ទីតាំង​ និង​រំដោះ​នារី​រងគ្រោះ​ចំនួន១២នាក់​ ។ រង្វាន់​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡេីង​នៅ​វេលា​ម៉ោង​ ៨និង៤០នាទីយប់​ ថ្ងៃ​ទី​១៤ខែសីហា​ឆ្នាំ​២០២៣​ នៅ​ចំ​ណុច​ត្រឡោកបែក​ តាមបណ្ដោយ​ផ្លូវ​៥៩៨​ ក្នុងសង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួល​គោក​។

សមត្ថកិច្ច​បានធ្វេី​ឃាត់ខ្លួន​មនុស្ស​ប្រុសស្រី​​ចំនួន​១៦នាក់​ក្នុង​នោះ​មាន​ម្ចាស់​ទីតាំង​ចំនួន​៤នាក់(ស្រី​៣នាក់) និង​១២នាក់​ទៀត​ជា​នារី​រងគ្រោះ​ រួម​ទាំង​វត្ថុ​តាំង​មាន ស្រោម​អនាម័យ​ប្រេីប្រាស់​រួច​មួយ​ចំនួន​ និង​មិន​ទាន់​ប្រេីប្រាស់​មួយ​ចំនួន​ ។

​ តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មុន​និង​កម្លាំង​សមត្ថកិច្ច​ធ្វើ​ការ​ចុះ​បង្ក្រាប​ទីតាំង​ខាង​លើ​ គឺ​ដោយ​មានការ​រាយការណ៍​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ ថា​ហាង​កាហ្វេ​ទាំង៥ទីតាំង​​ខាង​លើគឺបេីក​លក់ទាំង​យប់ទាំង​ថ្ងៃ​​​ និងមាន​បង្កប់​សេវា​ ផ្លូវ​ភេទ​។ ​ហេីយ​កម្លាំង​ជំនាញ​ក៏​បាន​ធ្វើ​សេីប​អង្កេត​រហូតនៅ​យប់កេីតហេតុ​ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន​នៃ​អគ្គស្នងការ​នគរបាលជាតិ​ និង​បាន​សហការ​ជាមួយ​និង​ អជ្ញា​ធរ​និង​សមត្ថកិច្ច​​មូលដ្ឋាន​បាន​ធ្វេីការ​ចុះ​បង្ក្រាប​និង​ឆែក​ឆេរ​ រក​ឃើញ​វត្ថុ​តាំង​មាន​ស្រោម​អនាម័យ​ប្រេីប្រាស់​រួច​មួយ​ចំនួន​ និង​មិន​ទាន់​ប្រេីប្រាស់​មួយ​ចំនួន​ និង​បានរំដោះ​នារី​រងគ្រោះ​ចំនួន​១២នាក់​ ព្រម​ធ្វើ​ការ​ឃាត់​ខ្លួន​ ម្ចាស់​ទីតាំង​ចំនួន​៤នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៣នាក់​​ ។

...

ក្រោយ​ពេល​កេីតហេតុ​ នារី​រងគ្រោះ​ចំនួន​១២នាក់​ត្រូវ​បាន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គម​កិច្ច​ ចំណែក​ឯ​ម្ចាស់​ទីតាំង​ចំនួន​៤នាក់​រួម​ទាំង​វត្ថុ​តាំង​ ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន​នៃ​អគ្គស្នងការ​នគរបាលជាតិ​ដេីម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ រីឯ​ហាង​កាហ្វេ​ទាំង​ប្រាំ​ទីតាំង​ត្រូវ​បាន​ឃ្លុំបេបិទ​ជា​បន្តោះ​អាសន្ន​សិន​ ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print