ខេត្តកណ្តាល៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានអោយដឹងនៅមុននេះបន្តិច នាយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា ៖ ជេីងខ្លាំងបេីក Pass App បញ្ច្រាសទិសដៅចរាចរណ៍ហើយគំរាមកំហែងប្រជាពលរដ្ឋនោះពេលនេះ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ឃាត់ខ្លួនបានហើយនៅស្រុកខ្សាច់កណ្ដាល ។ បន្ទាប់ពីសហការជាមួយ នគរបាលស្រុកមុខកំពូល ប្រមាណជាច្រើនម៉ោង ។
លោកស្នងការបន្តថា ៖ ពេលនេះសមត្ថកិច្ចនគរបាលខេត្តកណ្ដាលកំពុងរៀបចំបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ដោយហេតុការណ៍នេះកេីតឡេីងនៅរាជធានីភ្នំពេញ ។
កុំខ្លាំងអានួន ជាប់ខ្នោះអានាង សម័យ Facebook សម័យប្រទេសជាតិ គ្រប់គ្រងដោយច្បាប់ មុខគុក នៅតែគុក សមទេបងប្អូន ? ៕
ដោយ ៖ សិលា
...