ដឹងការពិតហើយ ! ជើងខ្លាំងបើកតុក តុក បញ្ច្រាសទិសដៅ​ចរាចរណ៍​ហើយ​គំរាមកំហែង​ប្រជាពលរដ្ឋ​ ប្រើហិង្សានោះ​ ធ្លាប់ជាប់ពន្ធនាគារ ៤ឆ្នាំ , បន្ទាប់ពីខាងខ្មោចគណបក្សសង្រ្គោះជាតិអោយលុយ ២៩០០$ ក៏ទំនើងឡើងវិញ

ចែករំលែក៖

ខេត្តកណ្តាល៖ លោកឧត្ដមសេនីយ៍​ទោ​ ឈឿន​ សុចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ បានអោយដឹងនៅមុននេះបន្តិច នាយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា​ ៖​ ជេីងខ្លាំង​បេីក​ Pass App បញ្ច្រាសទិសដៅ​ចរាចរណ៍​ហើយ​គំរាមកំហែង​ប្រជាពលរដ្ឋ​នោះ​ពេល​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​ ឃាត់ខ្លួន​បានហើយ​នៅ​ស្រុក​ខ្សាច់កណ្ដាល​ ។  បន្ទាប់ពីសហការជាមួយ នគរបាលស្រុកមុខកំពូល ប្រមាណជាច្រើនម៉ោង ។

លោកស្នងការបន្តថា ៖ ពេល​នេះ​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​កំពុង​រៀបចំ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្ត​ ដោយហេតុ​ការ​ណ៍នេះ​កេីតឡេីង​នៅ​រាជធានី​ភ្នំពេញ​ ។

កុំខ្លាំងអានួន ជាប់ខ្នោះអានាង សម័យ Facebook សម័យប្រទេសជាតិ គ្រប់គ្រងដោយច្បាប់ មុខគុក នៅតែគុក ដដែល សមទេបងប្អូន សារជាតិមនុស្សទំនើង។ 

សមត្ថកិច្ចបានបង្ហើបថា, ឆ្នាំ២០១៤ ឈ្មោះ កែ ឃីម ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួន ហើយជាប់ពន្ធនាគារនៅព្រៃស ហើយនៅក្នុងឆ្នាំ២០១៨ ឈ្មោះ កែ ឃីម បានចេញពីពន្ធនាគារវិញ តែពុំបានរស់នៅជាមួយប្រពន្ធឈ្មោះ ស្រៀង ម៉ានី វិញទេ ចំពោះស្រៀង ម៉ានី ក៏មានប្ដីក្រោយឈ្មោះ ម៉ូវ រតនះ នឹងរស់នៅភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ក្រោយមកឈ្មោះ កែ ឃីម ក៏ត្រូវបានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិខ្មែរនៅសហរដ្ឋអាមេរិកបានអោយប្រាក់ចំនួន ២៩០០ដុល្លារ រួចហើយឈ្មោះ សៀម នឿន បានជូនឈ្មោះ កែ ឃីម មកទិញផាស់អេបនៅភ្នំពេញតម្លៃ ២៨៥០ដុល្លារ ហើយឈ្មោះ កែ ឃីម គ្មានអត្តសញ្ញាណប័ណ្ណ ក៏ឈ្មោះ សៀម នឿន បានយកអត្តសញ្ញាណប័ណ្ណខ្លួនអោយឈ្មោះ កែ ឃីម ធ្វើផ្លាកលេខ ចំពោះឈ្មោះ កែ ឃីម ពុំមានរស់នៅក្នុងមូលដ្ឋានឡើយ ។ 

ចំពោះព័ត៌មានលំអិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន នគរវត្ត” នឹងផ្សព្វផ្សាយបន្ត ជូនប្រិយមិត្ត បន្ទាប់ពីត្រូវបាន បញ្ជាក់របាយការណ៍ ពីសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នៅពេលក្រោយ ៕

ដោយ : សិលា 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print