រថយន្តឡិចស៊ីស KURU 570 បុកក្របីញីមួយក្បាលពេញទំហឹងខណៈវាកំពុងដើរឆ្លងថ្នល់ ដោយម្ចាស់ក្របីមិនហ៊ានចេញមុខដោះស្រាយឡើយ

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ក្របីមិនហ៊ានចេញមុខដោះស្រាយឡើយ ខណៈក្របីមានកូនក្នុងផ្ទៃមួយក្បាលកំពុងដើរឆ្លងផ្លូវត្រូវរថយន្ត ឡិចសុីស KURU 570 បុកពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ40 ម៉ែត្រខាងក្រោយសាលាសង្កាត់ក្រាំងធ្នង់ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត lexus kuru 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BQ- 8808 បើកតាមបណ្ដោយផ្លូវ40 ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានសត្វក្របីញីមួយក្បាលបានដើរឆ្លងផ្លូវ បណ្ដាលឱ្យរថយន្តជ្រុលល្បឿនទៅបុកពេញទំហឹង បណ្តាលឱ្យក្របីរងរបួសនៅលើផ្លូវ រីឯរថយន្តរងការខូចខាតយ៉ាងដំណំផ្នែកខាងមុខ ។

...

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក ហើយចុងក្រោយ ម្ចាស់រថយន្ត lexus kuru 570បានយករថយន្តទៅជួសជុលដោយខ្លួនឯង ខណៈរកមុខម្ចាស់ក្របីមិនឃើញ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print