ម៉ូតូធូដេបើកឆ្លងផ្លូវត្រូវម៉ូតូហុងដាបុករបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូធូដេឆ្លងផ្លូវត្រូវម៉ូតូហុងដាឌ្រីមបេីកបរក្នុងល្បឿនលឿនជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ទាំងសងខាងចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់​ថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២៣​ នៅចំណុចភ្លើងស្តុបលូប្រាំ​ តាមបណ្តោយផ្លូវចោមចៅ​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣​ខណ្ឌមានជ័យ។

...

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកធូដេ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1FY-3295 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​ គ្មានស្លាកលេខធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print