មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបង្ក្រាបឈើជាង ១០ម៉ែត្រគូបដែលលាក់ទុកក្នុងក្រុមហ៊ុន យ៉ែលឡូហ្វៀល ប្រុងលោតឆត្រ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ឈើគ្រឿងផ្ទះមានឃ្នៀប សសរ និងក្តារជាង ១០ម៉ែត្រគូបដែលក្រុមឈ្មួញយកទៅលាក់ទុកនៅក្នុងក្រុមហ៊ុនយីហោ យ៉ែលឡូហ្វៀល ប្រុងលោតឆត្រត្រូវបានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺធ្វើការបង្ក្រាប ហើយដឹកជញ្ជូនយកមករក្សារទុកនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីចាត់ការបន្ត។

...

ការបង្កា្របខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភ្នំដោះក្រមុំ២ ក្នុងក្រុមហ៊ុន យ៉ែលឡូហ្វៀល ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

បើតាមសម្តីរបស់លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅមុនធ្វើការបង្ក្រាបឈើជាច្រើនម៉ែត្រគូបនេះគឺមានសេចក្តីរាយការណ៍ថា មានក្រុមឈ្មួញដឹកឈើមកពីស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ មកលាក់ទុកនៅក្នុងក្រុមហ៊ុនយីហោ យ៉ែលឡូហ្វៀល បន្ទាប់មកលោកបានឲ្យមន្ត្រីឧទ្យាននុរក្សចុះទៅពិនិត្យឃើញក៏ដឹកនាំកម្លាំងចុះទៅបង្ក្រាបតែម្តង។

លោកបន្តថា បន្ទាប់ពីចុះទៅបង្ក្រាបនោះឃើញមានឈើគ្រឿងធ្វើផ្ទះមានឃ្នៀប សសរ ក្តារជញ្ជាំងផ្ទះដែលក្រុមឈ្មួញដឹកមកពីស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ យកមកលាក់ទុកក្នុងក្រុមហ៊ុន យ៉ែលឡូហ្វៀល ប្រមាណជាង ១០ម៉េត្រគូប បន្ទាប់ពីធ្វើការបង្ក្រាបរួចក៏ដឹកជញ្ជូនយកមករក្សារទុកនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីចាត់ការបន្ត។ ហើយឈើនេះមិនមានអ្នកណាចេញមុខមកអះអាងថា ជាឈើរបស់អ្នកណានោះទេ៕

1 (1)

1 (2)

1 (3)

ដោយ៖ សេនា សក្តិ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print