ភ្នំពេញ៖ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានប្រគល់ កាតាប គម្ពីរអាល់គួរអាន និង សៀវភៅសិក្សា ជាលក្ខណៈទ្រង់ទ្រាយធំជាលើកទី៤ដែលជាអំណោយសប្បុរសធម៏ របស់ប្រទេសអារ៉ាប៊ីសាអូឌីត មកព្រះរាជាណាចក្រកម្ពុជា តាមរយៈកប៉ាល់ទឹកចំនួន ២២តោន ស្មើនឹង៤១៥ កេះដែលរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតិឲ្យនាំចូលដោយរូចពន្ឋអាករជាបន្ទុករបស់រដ្ឋ ។
ពិធីប្រគល់ និងទទួលនេះ ដោយមានការ ចូលរួមពីលោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា តំណាង លោក ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។ ពិធីនេះមានការចូលរួមពីម្ចាស់បញ្ញើដែលជានិស្សិតកំពុងបន្តការសិក្សា និងបានបញ្ចប់នៅសាកលវិទ្យាល័យនានា នៅព្រះរាជាណាចក្រប្រទេស អារ៉ាប៊ីសាអូឌីត ថ្នាក់ឧត្តមសិក្សា ចំនួន៦៩ នាក់ ដែលមកពីបណ្តាខេត្ត ក្រុង ផ្សេងៗគ្នា កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នំា២០១៦ នៅមជ្ឈមណ្ឌលម៉ូឌែន៥ឬស្សីកែវ។
លោក ណុះ ស្លេះ តំណាងលោក ឧញ៉ា អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ស្ថានភាពនយោបាយសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព ស្ថេរភាព សុខដុមរមនា និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យគ្រប់សាសនា នៅកម្ពុជាគ្មានទំនាស់ និងរើសអើងនឹងគ្នា ដល់និស្សិត និងបានជំរុញឲ្យប្អូនៗនិស្សិតទាំងអស់ ខិតខំសិក្សារៀនសូត្រ សាមគ្គីភាព និងនាំយកចំណេះដឹងមកជួយអភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិ នៅពេលបពា្ចប់ការសិក្សា ។ ព្រោះប្អូនៗ ជាទំពាំងស្នងឬស្សី។
លោក សឹម គ្រីយ៉ា ប្រធាននិស្សិត បានថ្លែងអំណរអរគុណចំពោះការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលតែងតែជួយជ្រោមជ្រែង និងដោះស្រាយនូវបញ្ហាការសិក្សាផ្សេងៗរបស់និស្សិត មិនថាសិក្សានៅបណ្តាប្រទេសអារ៉ាប់ប៊ីសាអូឌីត,ម៉ាឡេស៊ី , ឥណ្ឌូនេស៊ី , ជាដើម ជាពិសេស ប្អូនសូម អរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីគោរពស្រលាញ់ពេញ ចិត្តចំពោះការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យគ្រប់ សាសនានៅកម្ពុជាគ្មានទំនាស់ និងរើសអើង ពូជសាសនឹងគ្នាអ្វីឡើយ ។ ប្អូនសូមសន្យាថានិងខិតខំរៀនសូត្រ សាមគ្គីភាពគ្នារវាងនិសិ្សតជាតិ និងអន្តរជាតិ និងនាំយកនូវចំណេះដឹងមកចូលរួមអភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិ នៅពេលបពា្ចប់ការសិក្សាឲ្យទទួលបានការីកចម្រើនទៅអនាគត៕
ដោយ៖ សំរិត