ជនជាតិកូឡូមប៊ីម្នាក់ប្រើល្បិចថ្មីយកដែកគោលបោះចូលក្រោមឡានដើម្បីប្លន់ទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហ្វ័ររ៉ាន់ន័រ ស៊េរីទំនើបឆ្នាំ២០១៦មួយគ្រឿង ដែលម្ចាស់ទើបតែបើកចេញពីដកលុយពីធនាគារ ហើយក្រុមចោរជនជាតិហ្វីលីពីន២នាក់ បានប្រើល្បិចយកដែកគោលជាច្រើនបោះចូលក្រោមរថយន្ត ដើម្បីឲ្យបែកកង់ឡាន ហើយពេលម្ចាស់រថយន្តចុះមក ក៏ធ្វើសកម្មភាពឆក់កាបូបដាក់លុយ តែមិនបានសម្រេច ត្រូវម្ចាស់រថយន្ត ចាប់ប្រទាញប្រទង់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចាប់បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

...

ជនសង្ស័យឈ្មោះ ALONSO ZOSE ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ CC1067858604 និងជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ក្រហម ស៊េរីចាស់ ពាក់ស្លាកលេខ ភ្នំពេញ ១T ៣១៤៧ ។ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ជនរងគ្រោះដែលស្នើមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ វេលាម៉ោង៤រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ គាត់បានចូលទៅបើកលុយពីធនាគារមួយកន្លែង ហើយបានបើករថយន្តតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចមុខភោជនីយដ្ឋានបទុមសមុទ្រ សង្កាត់ស្រះចក ក្បែរមន្ទីរពេទ្យកាល់ម៉ែត ស្រាប់តែកង់រថយន្តរបស់គាត់បែក ហើយគាត់បានចុះពីរថយន្តពិនិត្យមើល និងបើកឃ្លបក្រោយ ស្រាប់តែជនសង្ស័យ២នាក់ ចុះពីលើម៉ូតូមកឆកកាបូបលុយរបស់គាត់ ហើយក៏មានការប្រទាញប្រទង់គ្នា ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងសមត្ថកិច្ចនាំគ្នាព័ទ្ធចាប់ជនសង្ស័យបានម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីបន្តនីតិវិធី ៕

image

image

image

image

image

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print