គ្រោះថ្នាក់ចរាចរណ៍៣ករណីដោយឡែកពីគ្នា ស្លាប់មនុស្សម្នាក់ របួសធ្ងន់០២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ​ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនិង០២នាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍៣ករណីដោយឡែកពីគ្នា ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ។
នគរបាលស្រុកភ្នំស្រុកឲ្យដឹងថា នៅវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិ ២៦៨A ត្រង់ចំណុចខាងជើងភូមិគោករំចេកចម្ងាយប្រហែល៤០០ម៉ែត្រ ស្ថិតនៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក មានករណីគ្រោះថ្នាក់ចរាចរណ៌ រវាងរេវ៉ូល័រថយក្រោយបុកម៉ូតូក្នុងទិសដៅស្របទិសគ្នា។
នគរបាលបានបញ្ជាក់ថា ដំបូងមានម៉ូតូ០១គ្រឿងម៉ាកហុងដា ស៊េរីឆ្នាំ២០១៨ ស្លាកលេខប.ជ 1T-2920បើកបរដោយឈ្មោះ អឿន ម៉ៅ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក និងអ្នករួមដំណើរឈ្មោះ អួន តង ភេទស្រី អាយុ៥៨ឆ្នាំរស់នៅភូមិជាមួយគ្នា ធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើងដល់ការដ្ឋានជួសជុលផ្លូវ២៦៨Aក៏បានឈប់ខណ:នោះអ្នកបើកបររេវ៉ូល័រថយក្រោយបុកម៉ូតូដែលឈប់ខាងក្រោយបណ្ដាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ (បាក់ដៃខាងឆ្វេង និងភ្លៅខាងឆ្វេង) បញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក។ចំណែកអ្នកបើកបរេវ៉ូល័រឈ្មោះ ខាត់ បូណា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។មូលហេតុ អ្នកបើកបរម៉ូតូឈប់ចតកៀកនឹងរេវ៉ូល័រ ចំណែកអ្នកបើកបររេវ៉ូល័របើកបរថយក្រោយខ្វះការប្រុងប្រយ័ត្ន។វត្ថុតាងទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះជីក។
មួយករណី១ទៀតនៅស្រុកថ្មពួក រថយន្ដធ្លាក់ពីលើផ្លូវចូលវាលស្រែ កើតឡើងនៅវេលាម៉ោងប្រហែល៣និង១០នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរបណ៍បង្ករឡើងដោយខ្លួនឯងនៅលើកំណាត់ផ្លូវជាតិលេខ58A ក្រវាត់ព្រំដែន ត្រង់ចំណុចស្ពានថ្ម ខាងត្បូងភូមិក្ដិបថ្ម ឃុំគោករមៀត ប្រហែល៣០០ម៉ែត្រ ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖មុនពេលកើតហេតុមានឈ្មោះ ឈុំ រក្សា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិឬស្សីកណ្ដាល ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ បើកបររថយន្ដម្នាក់ឯងម៉ាកCamryពណ៌ខ្មៅ    ផលិតឆ្នាំ1994 ពាក់ស្លាកលេខ  ព្រះសីហនុ 2A.0407 ទិសដៅពីជើងទៅត្បូង បើកក្នុងល្បឿនលឿនដល់ចំណុចកើតហេតុខាងលើរថយន្ដរេចង្កូត បណ្ដាលឲ្យធ្លាក់រថយន្តពីលើផ្លូវមកផ្នែកខាងស្ដាំ  ករណីនេះមនុស្សគ្មានគ្រោះថ្នាក់នោះទេ ខូចតែ
រថយន្តធ្ងន់។
ចំពោះករណីមួយទៀត នៅក្រុងប៉ោយប៉ែត មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកអ្នកថ្មើរជើងកើតឡើងនៅវេលាម៉ោង១០និង ២៥នាទីយប់ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតផ្លូវចូលស្តង់តាងួនប្រហែល១០០ម៉ែត្រស្ថិតក្នុងភូមិគីទ្បូម៉ែត៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតផងដែរ ដោយអ្នកស្លាប់សមត្ថកិច្ចមិនទាន់កំណតអត្តសញ្ញាណបានឡើយ ចំពោះសព
យកបូជានៅវត្តប្តជាធម្មរង់ចាំសាច់ញ្ញាតិមកទទួលធាតុ៕ ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print