មនុស្សចំនួន​ ១២នាក់​ ស្លាប់​និងរបួស​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៦ សីហាម្សិលមិញនេះ​!

ចែករំលែក៖

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៩នាក់ និងស្រាល ១នាក់ ។

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១២លើក មាន កត្តាល្បឿន ៥លើក មិនគោរពសិទ្ធ ១លើក មិនប្រកាន់ស្តាំ ១លើក កត្តាយាន ៤លើក និងកត្តាអាកាសធាតុ ១លើក។

សូុមជម្រាបជូនថា​ កម្លាំងនគរបាល​ចរាចរណ៍ផ្លូវគោក​ បានចុះធ្វើការផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក អប់រំ​ណែនាំចំពោះអ្នកប្រើប្រាស់ផ្លូវដែលល្មើស​ នឹងច្បាប់ នៅតាមបណ្ដោយផ្លូវជាតិនានា​ ដេីម្បី​កាត់បន្ថយអត្រា​គ្រោះថ្នាក់​ចរាចរណ៍​ ឱ្យមានកម្រិត​ទាបបំផុត​ និងយល់ជាក់ច្បាស់ ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ក៏ដូចជាបន្ដការជំរុញឱ្យអ្នកប្រេីប្រាស់ផ្លូវ​ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យមានប្រសិទ្ធភាពខ្ពស់។

...

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ព្រមទាំងក្រុមគ្រួសារ​​៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print