នៅថ្ងៃទី២៩ ខែមិថុនា នេះ មេដឹកនាំអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចស៊ែល ដោយអវត្តមានមេដឹកនាំប្រទេសអង់គ្លេសគឺលោក ដេវិដកាមឺរ៉ុន ។ នេះជាលើកទីមួយហើយដែលកិច្ចប្រជុំរបស់សហគមន៍អឺរ៉ុបដោយគ្មានអង់គ្លេសក្រោយពេលអង់គ្លេសបានសម្រេចចិត្តចាកចេញពីអឺរ៉ុបនោះ។
តាមគម្រោងនៅក្នុងកចិ្ចប្រជុំលើកនេះ មេដឹកនាំអឺរ៉ុប និងពិភាក្សាលើវិធីសាស្ត្ររារាំងទប់ស្កាត់ការបែកបាក់ របស់សហគមន៍អឺរ៉ុប។ នៅពេលនេះអឺរ៉ុបនៅសល់តែ ២៧ប្រទេសប៉ុណ្ណោះ ហើយប្រទេសទាំង២៧ បានឯកភាពឲ្យអង់គ្លេសចាកចេញពីសហគមន៍របស់ខ្លួន។ មុនពេលដែលរដ្ឋាភិបាលទីក្រុងឡុងដ៍បានអនុវត្តមាត្រាទី៥០នៃសន្ធិសញ្ញា Lisbon គឺជាពេលវេលាដែលត្រូវកាត់ផ្តាច់ចំណងស្នេហ៍ ៤៣ឆ្នាំ រវាងអង់គ្លេសនិងអឺរ៉ុប។ ការអនុវត្តលើសន្ធិសញ្ញានោះនឹងត្រូវចំណាយពេលរហូតដល់ ២ឆ្នាំ។
ប៉ុន្តែអធិការបតីអាល្លឺម៉ង់លោកស្រី Angela MerKel បានប្រមានថា សមភាគីអង់គ្លេសលោក កាមឺរ៉ុន មិនអាចជ្រើសរើសពេលវេលាល្អបំផុតសម្រាប់ការចាកចេញនោះឡើយ។
នាយករដ្ឋមន្ត្រី កាមឺរ៉ុន បានធ្វើដំណើរទៅកាន់ទីក្រុងឡុងវិញក្រោយការប្រជុំនៅយប់ថ្ងៃទី២៨ ខែមិថុនា ។ ក្នុងពេលជាមួយគ្នានោះមេដឹកនាំតំបន់ស្វាយ័តស្កុតឡែន លោក Nigel Sturgeon បន្តនៅទីក្រុងប្រ៊ុចសែល ដើម្បីគាំទ្រដល់អឺរ៉ុបដោយសង្ឃឹមថា អឺរ៉ុបនឹងទុកឲ្យស្កតឡែននៅតែជាសមាជិកសហគមន៍អឺរ៉ុប ដូចជាប្រទេសឯករាជ្យមួយ។
ស្កតឡែនគឺជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេស ហើយតំបន់នោះធ្លាប់បានបោះឆ្នោតប្រជាមតិចាកចេញពីអង់គ្លេសម្តងរួមមកហើយតែមិនបានសម្រេចដោយពលរដ្ឋគាំទ្រឲ្យនៅជាមួយអង់គ្លេសជាបន្តទៀត។
ក្នុងពេលជាមួយគ្នានោះអាចនិងមានការបោះឆ្នោតប្រជាមតិលើកទីពីរស្តីពីឯករាជ្យរបស់ស្កូតឡែន បន្ទាប់ពីការធ្វើប្រជាមតិនៅឆ្នាំ២០១៤ ។ រយៈពេល៥ថ្ងៃក្រោយពេលពលរដ្ឋអង់គ្លេសសម្រេចបោះឆ្នោតចាកចេញពីអឺរ៉ុប ប្រធានសហគមន៍អឺរ៉ុប លោក Donald Tusk បានឲ្យដឹងថា មេដឹកនាំអឺរ៉ុបបានបានឯកភាពគ្នាទុកពេលវេលាឲ្យអង់គ្លេសធ្វើការផ្លាស់ប្តូរក្រោយចាកចេញពីអឺរ៉ុបនោះ។
ប៉ុន្តែប្រទេសអង់គ្លេសមិនមានពេលវេលាច្រើនទៀតឡើយដើម្បីចាកចេញ ហើយបើអូសបន្លាយពេលវេលានោះនិងធ្វើឲ្យប្រទេសនៅអឺរ៉ុបមួយចំនួនទទួលរងអត្ថិពលពីអង់គ្លេសអាចនិងត្រូវចាកចេញដូចគ្នា៕
ប្រែសម្រួល៖ សាធី