លើកទីមួយហើយដែលអឺរ៉ុបជួបប្រជុំដោយអវត្តមានអង់គ្លេស

ចែករំលែក៖

នៅថ្ងៃទី​២៩ ខែមិថុនា នេះ មេដឹកនាំអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចស៊ែល ​ដោយអវត្តមានមេដឹកនាំប្រទេសអង់គ្លេសគឺលោក ដេវិដកាមឺរ៉ុន ។ ​​នេះជាលើកទីមួយហើយដែលកិច្ចប្រជុំរបស់សហគមន៍អឺរ៉ុបដោយគ្មានអង់គ្លេសក្រោយពេលអង់គ្លេសបានសម្រេចចិត្តចាកចេញពីអឺរ៉ុបនោះ។

...

តាមគម្រោងនៅក្នុងកចិ្ចប្រជុំលើកនេះ មេដឹកនាំអឺរ៉ុប និងពិភាក្សាលើវិធីសាស្ត្ររារាំងទប់ស្កាត់​ការបែកបាក់ របស់សហគមន៍អឺរ៉ុប។ នៅពេលនេះអឺរ៉ុបនៅសល់តែ​ ២៧ប្រទេសប៉ុណ្ណោះ​ ហើយប្រទេសទាំង​២៧ បានឯកភាពឲ្យអង់គ្លេសចាកចេញពីសហគមន៍របស់ខ្លួន​។ មុនពេលដែលរដ្ឋាភិបាលទីក្រុងឡុងដ៍បានអនុវត្តមាត្រាទី​៥០នៃសន្ធិសញ្ញា Lisbon  គឺជាពេលវេលាដែលត្រូវកាត់ផ្តាច់ចំណងស្នេហ៍ ៤៣ឆ្នាំ រវាងអង់គ្លេសនិងអឺរ៉ុប។ ការអនុវត្តលើសន្ធិសញ្ញានោះនឹងត្រូវចំណាយពេលរហូតដល់ ២ឆ្នាំ។

ប៉ុន្តែអធិការបតីអាល្លឺម៉ង់លោកស្រី​ Angela MerKel បានប្រមានថា សមភាគីអង់គ្លេសលោក កាមឺរ៉ុន មិនអាចជ្រើសរើសពេលវេលាល្អបំផុតសម្រាប់ការចាកចេញនោះឡើយ។

នាយករដ្ឋមន្ត្រី កាមឺរ៉ុន បានធ្វើដំណើរទៅកាន់ទីក្រុងឡុងវិញក្រោយការប្រជុំនៅយប់ថ្ងៃទី​២៨ ខែមិថុនា ​។ ក្នុងពេលជាមួយគ្នានោះមេដឹកនាំតំបន់ស្វាយ័តស្កុតឡែន លោក​ Nigel Sturgeon បន្តនៅទីក្រុងប្រ៊ុចសែល ​ដើម្បីគាំទ្រដល់អឺរ៉ុបដោយសង្ឃឹមថា អឺរ៉ុបនឹងទុកឲ្យស្កតឡែននៅតែជាសមាជិកសហគមន៍អឺរ៉ុប ដូចជាប្រទេសឯករាជ្យមួយ។

ស្កតឡែនគឺជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេស ហើយតំបន់នោះធ្លាប់បានបោះឆ្នោតប្រជាមតិចាកចេញពីអង់គ្លេសម្តងរួមមកហើយតែមិនបានសម្រេចដោយពលរដ្ឋគាំទ្រឲ្យនៅជាមួយអង់គ្លេសជាបន្តទៀត។

ក្នុងពេលជាមួយគ្នានោះអាចនិងមានការបោះឆ្នោតប្រជាមតិលើកទីពីរស្តីពីឯករាជ្យរបស់ស្កូតឡែន បន្ទាប់ពីការធ្វើប្រជាមតិនៅឆ្នាំ​២០១៤ ។ រយៈពេល​៥ថ្ងៃក្រោយពេលពលរដ្ឋអង់គ្លេសសម្រេចបោះឆ្នោតចាកចេញពីអឺរ៉ុប ប្រធានសហគមន៍អឺរ៉ុប លោក ​Donald Tusk បានឲ្យដឹងថា មេដឹកនាំអឺរ៉ុបបានបានឯកភាពគ្នាទុកពេលវេលាឲ្យអង់គ្លេសធ្វើការផ្លាស់ប្តូរ​ក្រោយចាកចេញពីអឺរ៉ុបនោះ។

ប៉ុន្តែប្រទេសអង់គ្លេសមិនមានពេលវេលាច្រើនទៀតឡើយដើម្បីចាកចេញ​ ហើយបើអូសបន្លាយពេលវេលានោះ​និងធ្វើឲ្យប្រទេសនៅអឺរ៉ុបមួយចំនួនទទួលរងអត្ថិពលពីអង់គ្លេសអាចនិងត្រូវចាកចេញដូចគ្នា៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print