ខេត្តកណ្តាលៈកាលពីវេលាម៉ោង 11.00 ថ្ងៃទី 29 .7.2015 នៅចំណុចផ្ទះជនសង្ស័យឋិតក្នុង ភូមិ តាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ត្រូវ បានសមត្ថកិច្ចធ្វើការឆែកឆេរ ។ ជនសង្ស័យននេះមានឈ្មោះ ឆិល សីុថា ភេទ ប្រុស អាយុ 30 ឆ្នាំ ។ ការឆែកឆេរនេះដឹកនាំដោយព្រះរាជអាជ្ញារងអបសាលាដំបូងខេត្តកណ្តាល ឡាប ឡាយមុនី
ឧត្តមសេនីយ៏ត្រី សោ សាវឿន មេបញ្ជាការខេត្តកំពង់ចាម លោក សៅ ពន្លឺ មេបញ្ជាការរង ខេត្តកំពង់ស្ពឺ លោកទូច អុីណាន មេបញ្ជាការរង ខេត្តកណ្តាល លោក ហេង វុទ្ធី ស្នងការរងខេត្តកំពង់ចាម លោកហៀង ចន្ធី មេបញ្ជាការក្រុងតាខ្មៅ លោក សាន់ យ៉ាត ចៅសង្កាត់តាក្តុលោក សាន់ សំ មេភូមិ តាក្តុល លោក អ.ត្រី ភួង ចំរើន អនុប៉ុសតាក្តុល ក្នុងនោះឆែកឆេរចំនួនពីរបន្ទប់ដកហូតបានសម្ភារៈ
-ប្រាក់ដុល្លារ 12150 $
-ទូរសព្ទ័ដៃ ម៉ាក់ MYTEB មួយគ្រឿង
-ស្លាក់លេខម៉ូតូ 02
-ម៉ូតូ 02 គ្រឿង
– ទូរទស្សន៏ ម៉ាក LG មួយគ្រឿង
-លោហៈធាតុ ពណ៌លឿងចិញ្ចៀនចំនួន 218 វង់
-លោហៈធាតុពណ៌លឿងបណ្តោង 32 បណ្តោង
-លោហៈធាតុពណ៌លឿង ខ្សែក ចំនួន 56 ខ្សែ
-លោហៈធាតុពណ៌លឿងខ្សែដៃ ចំនួន 56 ខ្សែ
ឆែកឆេរបានបញ្ចប់នៅវេលាម៉ោង 13.5 នាទី
ជនសង្សយ័និងវត្ថុតាងក្រុមការងារកំពុងបន្តនីតិវិធីនៅទីបញ្ជាការអហ ខេត្តកណ្តាល ៕