នៅសប្តាហ៍ក្រោយ លោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អាហ្វ្រិកខាងត្បូង

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង នៅសប្ដាហ៍ក្រោយ ហើយនឹងត្រូវចូលរួមក្នុង កិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS នៅឯទីក្រុង ចូហាន់ណេសស្បឺគ (Johannesburg)។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួរ ឈុនយ៉ីង (Hua Chunying) បានបញ្ជាក់ថា «តបតាមការអញ្ជើញពីប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) លោកប្រធានាធិបតី ស៊ី ជិនពីង នឹងអញ្ជើញទៅ ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៥ ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ហើយនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅអាហ្វ្រិកខាងត្បូង ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែសីហា»។
នេះគឺជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកទី២ របស់លោក ស៊ី ជិនពីង ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសរុស្ស៉ី កាលពីខែមីនាកន្លងទៅ។ មេដឹកនាំនៃក្រុមប្រទេស BRICS រួមមានប្រេស៊ីល ចិន ឥណ្ឌា និងអាហ្វ្រិកខាងត្បូង រួមទាំងប្រមុខការទូត រុស្ស៉ី នឹងត្រូវជួបប្រជុំគ្នាពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print