មន្ត្រីប្រទេសកូឡុំប៊ី បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានអង្រួនរដ្ឋធានី Bogota របស់ប្រទេសនេះ នៅថ្ងៃត្រង់ម៉ោងក្នុងស្រុក ដោយបានបង្កជាសំឡេងស៊ីរ៉ែន និងបង្កការភ័យស្លន់ស្លោ ក្នុងចំណោមអ្នកស្រុក រួមទាំងស្រ្តីម្នាក់បានស្លាប់។
យោងតាមការស្ទាបស្ទង់ភូមិសាស្ត្ររបស់ប្រទេសកូឡុំប៊ី (CGS) គ្រោះរញ្ជួយដីមានកម្រិត ៦.១រ៉ិចទ័រ ខណៈទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បញ្ចាក់ថាការរញ្ជួយដីមានកម្រិត ៦.៣រ៉ិចទ័រ។ CGS បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីគឺនៅក្នុងទីក្រុង El Calvario កណ្តាលប្រទេសកូឡុំប៊ី ចម្ងាយ 40 គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Bogota ។ បន្ទាប់មកមានការរញ្ជួយដ៏ខ្លាំងនៃកម្រិត 5.9 ផងដែរ។
អភិបាលក្រុង Bogota លោក Claudia Lopez បាននិយាយថា រហូតមកដល់ពេលនេះ មិនមានការខូចខាតធំដុំណាមួយត្រូវបានរាយការណ៍ទេ ប៉ុន្តែកន្លែងជាច្រើនបានរាយការណ៍ករណីនៃការជាប់នៅក្នុងជណ្តើរយន្ត និងឧប្បត្តិហេតុតិចតួចផ្សេងទៀត។ អគារនានាត្រូវបានរង្គោះរង្គើ ហើយសំឡេងស៊ីរ៉ែនបានបន្លឺឡើង ហើយមនុស្សរាប់ពាន់នាក់ចូលទៅតាមដងផ្លូវនៃរដ្ឋធានី Bogota។ ឧបទ្ទវហេតុធ្ងន់ធ្ងរបំផុតដែលគេរាយការណ៍គឺស្ត្រីម្នាក់បានស្លាប់ពេលនាងលោតពីជាន់ខ្ពស់ដោយសារការភ័យស្លន់ស្លោ។
អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនបាននិយាយថា ពួកគេមានអារម្មណ៍ថាមានការញ័រដែលបណ្តាលមកពីការរញ្ជួយដីនៅក្នុងទីក្រុងនានានៅជិតចំណុចកណ្តាលនៃការរញ្ជួយដីរួមមាន Villavicencio, Bucaramanga, Tunja និង Ibague ។
ភាគកណ្តាលប្រទេសកូឡុំប៊ី ងាយនឹងកើតមានគ្រោះរញ្ជួយដី ដោយសារសកម្មភាពរញ្ជួយដីខ្លាំង។ នៅឆ្នាំ ២០០៨ ការរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ ដែលមានចំណុចកណ្តាលនៅ El Calvario បានសម្លាប់មនុស្ស ១១ នាក់ ៕
រូបថត: baotintuc