ខេត្តពោធិ៍សាត់ ៖ ព្រឹកព្រលឹមថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកជិះម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៏ខ្មៅ និងអ្នកបើកបររថយន្តបែន(បើកគេច)នៅគ្រាកំពុងធ្វើចរាចរណ៏ច្រាសទិសគ្នា(ជើងត្បូង ត្បូងជើង)បណ្ដាលឲ្យភាគ្គីខាងម៉ូតូរបួសធ្ងន់(បាក់ជើងសន្លប់ស្ដូក)។
ករណីនេះបានកើតឡើងនៅលើកំណាត់ផ្លូវកៅស៊ូតាមបណ្ដោយស្ទឹងពោធិ៍សាត់ត្រើយខាងកើត ស្ថិតនៅភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
...
បច្ចុប្បន្ន ជនរងរបួសកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ(ពុំទាន់ដឹងខ្លួនទេ)ចំណែកអ្នកបើករថយន្តបង្កបើករត់គេចបាត់ ប៉ុន្តែអាចមានតំរុយខ្លះៗ សមត្ថកិច្ចក៍កំពុងតាម….. នេះ! បើយោងតាមការអះអាងពីសាច់ញាតិជនរងគ្រោះ ៕ ដោយៈ ប៉ឹម ពិន