សមត្ថកិច្ច​ជំនាញ​បានត្រួតពិនិត្យ និងផាកពិន័យ យានយន្ត ០៣គ្រឿងទៀតនាថ្ងៃទី១៨ ខែសីហានេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានថ្លែង​ឱ្យ​ដឹង​នៅល្ងាចថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖ កម្លាំង​នគរបាល​ចរាចរណ៍​ទូទាំងប្រទេស​កម្ពុជា​ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បា​នត្រួតពិនិត្យ និងផាកពិន័យ​ យានយន្តសរុបចំនួន ០៣គ្រឿងទៀតដែល​ល្មើស​ច្បាប់​។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា​៖”សម្រាប់ថ្ងៃទី១៨ ខែសីហានេះ កម្លាំង​នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១១១គ្រឿង ក្នុងនោះមានម៉ូតូ ២៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ៨៧គ្រឿង។​

លោកអ្នកនាំពាក្យ​ បានថ្លែង​បន្តថា​ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូគ្មានបទល្មើស។ ដោយឡែករថយន្តរួមមាន៖ លើសចំណុះ និងល្មើសសញ្ញាជាដើម។

...

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print