ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឱ្យដឹងនៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះថា៖ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ០៣គ្រឿងទៀតដែលល្មើសច្បាប់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា៖”សម្រាប់ថ្ងៃទី១៨ ខែសីហានេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១១១គ្រឿង ក្នុងនោះមានម៉ូតូ ២៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ៨៧គ្រឿង។
លោកអ្នកនាំពាក្យ បានថ្លែងបន្តថា បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូគ្មានបទល្មើស។ ដោយឡែករថយន្តរួមមាន៖ លើសចំណុះ និងល្មើសសញ្ញាជាដើម។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ដោយ៖សហការី