រុស្ស៊ី-កូរ៉េខាងជើង ចាប់ផ្តើមជើងហោះហើរឡើងវិញ ជាលើកដំបូងបន្ទាប់ពី COVID-19

ចែករំលែក៖

ជើងហោះហើរ Air Koryo របស់ប្រទេសកូរ៉េខាងជើង បានកំណត់ពេលហោះហើរលើកដំបូងរបស់ខ្លួនពីរដ្ឋធានីព្យុងយ៉ាងទៅកាន់ទីក្រុង Vladivostok របស់រុស្ស៊ី ចាប់តាំងពីការរាតត្បាតនៃជំងឺ COVID-19 កាលពីថ្ងៃទី 25 ខែសីហា ខណៈដែលជើងហោះហើរបន្ទាប់ត្រូវបានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 28 ខែសីហា។ ព័ត៌មាននេះត្រូវបានប្រកាសដោយអាកាសយានដ្ឋាន Vladivostok នៅថ្ងៃទី 18 ខែសីហា។

មុននោះ នាថ្ងៃដដែល ការិយាល័យតំណាងនៃក្រសួងការបរទេសរុស្ស៊ីនៅទីក្រុង Vladivostok បាននិយាយថា ក្រុមហ៊ុន Air Koryo បានផ្តល់ព័ត៌មានអំពីតម្លៃសំបុត្រសម្រាប់ជើងហោះហើរពីទីក្រុងព្យុងយ៉ាងទៅកាន់ទីក្រុង Vladivostok ប្រហែល 230 ដុល្លារ។
អាកាសយានដ្ឋាន Vladivostok បានបញ្ចាកថា ខ្លួនមានតែព័ត៌មានអំពីជើងហោះហើរទាំងពីរប៉ុណ្ណោះ ប៉ុន្តែមិនបានបញ្ជាក់ថា តើជើងហោះហើរទៅមកទីក្រុងព្យុងយ៉ាង ឬជើងហោះហើរផ្សេងទៀតរវាងទីក្រុងទាំងពីរត្រូវបានគ្រោងទុកនោះទេ។
ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងកូរ៉េខាងជើងនឹងរុស្ស៊ីត្រូវបានផ្អាកនៅឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត COVID-19។ យោងតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander Matsegora ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងកំពុងពិភាក្សាយ៉ាងសកម្មលើបញ្ហាជាច្រើនទាក់ទងនឹងការស្ដារឡើងវិញនូវការផ្លាស់ប្តូរទ្វេភាគីបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ៕ ដោយធីរីណា

...

រូប​ថត​:NK NEWS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print