ក្រសួងការងារ រៀបចំការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការថ្មីសម្រាប់ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកការប្រឡងជ្រើសរើសក្របខណ្ឌ “ក” មន្រ្តីរាជការថ្មីសម្រាប់ឆ្នាំ២០២៣ ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន ៨៩១នាក់ ដោយក្រសួងជ្រើសរើសមន្រ្តីថ្មីតែចំនួន ២០នាក់ប៉ុណ្ណោះ។

ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លើជំនាញសំខាន់ៗចំនួន ៩ផ្សេងគ្នា មានដូចជា រដ្ឋបាល, នីតិសាស្រ្ត, គ្រប់គ្រង, ព័ត៌មានវិទ្យា, សេដ្ឋកិច្ច, អក្សរសាស្រ្តភាសាបរទេស, ធនាគារនិងហិរញ្ញវត្ថុ, ទំនាក់ទំនងអន្តរជាតិ និងគណនេយ្យ។

ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០២៣នេះ ត្រូវបានចែកចេញជា២វិញ្ញាសា គឺចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានរយៈពេលប្រឡង ២ម៉ោង និងវិញ្ញាសាភាសាអង់គ្លេស ដែលមានរយៈពេល១ម៉ោង៣០នាទី។ 

ការប្រឡងនេះដែរមានការចូលរួមសហការរៀបចំពីក្រសួងមុខងារសាធារណៈ និងមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print