អង្គភាពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចាត់ទុក លោក ​ សុខ​ ចិន្តាសោភា ដឹកនាំដោយឈរលេីចក្ខុវិស័យវែងឆ្ងាយ​ប្រកបដោយភាពប្រាកដនិយម​ ការប្តេជ្ញាខ្ពស់​ រួមជាមួយអភិក្រមការងារដ៏មុតស្រួច

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា, នាល្ងាចថ្ងៃសុក្រ ទី១៨​ ខែសីហា​ ឆ្នាំ២០២៣ក្នុងពិធីពិសារអាហារសាមគ្គី​ នៅវិមានរដ្ឋាភិបាល​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

លោក ​ ជា​ វុទ្ធី​ អគ្គលេខាធិការរង​ គ.វ.ក/គ.ស.ព​ តំណាងឱ្យថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ និងបុគ្គលិកទាំងអស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្តែងនូវការអបអរសាទរ​ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅប្រកបដោយកតញ្ញុតាធម៌ជូនចំពោះ​ លោក ​ សុខ​ ចិន្តាសោភា​ រដ្ឋមន្ត្រីប្រតិភូអមសម្តេចនាយករដ្ឋមន្ត្រី​ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ដែលបានលះបង់យ៉ាងធំធេង​នូវកម្លាំងកាយ​ កម្លាំងចិត្ត​ បញ្ញាស្មារតី​ និងពេលវេលា​ បម្រេីជាតិមាតុភូមិ​ ជាពិសេសក្នុងការដឹកនាំ​ គ្រប់គ្រង​ និងអភិវឌ្ឍក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ អស់រយៈពេលជាង​ ២៥ឆ្នាំកន្លងមកនេះក្នុងបេសកកម្មក្នុងការជំរុញ​ និងទាក់ទាញវិនិយោគមកកម្ពុជា​ បន្ថែមពីនេះ​ គឺបានចង្អុលបង្ហាញ​ និងដឹកនាំរៀបចំច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា​ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
លោក ​ ជា​ វុទ្ធី​ បានរំលឹកដែរថា​ ការដឹកនាំដោយឈរលេីចក្ខុវិស័យវែងឆ្ងាយ​ប្រកបដោយភាពប្រាកដនិយម​ ការប្តេជ្ញាខ្ពស់​ រួមជាមួយអភិក្រមការងារដ៏មុតស្រួចរបស់លោករដ្ឋមន្ត្រី​ មិនត្រឹមតែសបញ្ជាក់នូវឧត្តមគតិចំពោះជាតិមាតុភូមិ​ប៉ុណ្ណោះទេ​ តែថែមទាំងបានផ្តល់នូវម្លប់ដ៏ត្រជាក់ត្រជំយ៉ាងកក់ក្តៅ​ និងទំនុកចិត្តខ្ពស់ដល់យេីងខ្ញុំទាំងអស់គ្នា​ ដេីម្បីបំពេញកិច្ចការងារជូនស្ថាប័ន​ ជូនជាតិ​មាតុភូមិ។

ក្នុងន័យនេះ​ លោក ​ អគ្គលេខាធិការរង​ និងថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ បុគ្គលិកទាំងអស់​ សូ​មប្តេជ្ញាថានឹងបំពេញភារកិច្ចតាមមុខងាររបស់ខ្លួន​ ដោយការទទួលខុសត្រូវខ្ពស់​ មិនខ្លាចនឿយហត់​ ជម្នះរាល់ឧបសគ្គគ្រប់យ៉ាង​ និងរក្សាឱ្យបានជាប្រចាំនូវប្រសិទ្ធភាព​ និងប្រសិទ្ធផលការងារនៃក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា។

ជាចុងបញ្ចប់​ លោក ​ ជា​ វុទ្ធី​ បានគោរពជូនពរ​ និងប្រសិទ្ធពរជ័យជូន​ លោករដ្ឋមន្ត្រី​ សូមសមប្រកបតែនឹងសេចក្តីសុខ​ សេចក្តីចម្រេីនរុងរឿង​ សុភមង្គល​ វិបុលសុខគ្រប់ប្រការ​ ដេីម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់បុព្វហេតុបម្រេីនិងអភិវឌ្ឍជាតិមាតុភូមិជាទីស្នេហានៃយេីង​ ឱ្យកាន់តែមានភាពរីកចម្រេីនទៅមុខបន្ថែមទៀត ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print