ភ្នំពេញ៖ តាមរយៈទំព័រ Facebook ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានផ្សាយនៅយប់ថ្ងៃទី ២៩ ឆ្លងចូលថ្ងៃទី ៣០ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជា សាធារណៈថា «សម្រេចដកតំណែង និងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ផ្កាយ៣មួយរូប ព្រមទាំងបណ្តេញចេញពីនគរបាល ដើម្បីជាការព្រមានដល់អ្នកមានអំណាចទាំងអស់ ព្រោះពាក់ព័ន្ធការផាកពិន័យចរាចរណ៍ និងការប្រមាថមន្រ្តីនគរបាល»។
...
ការប្រកាសដកតំណែង និងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ផ្កាយ៣រូបនោះ ដោយសម្តេចតេជោ ហ៊ុន សែន បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស្តាប់សារចុះសារឡើង នូវការ និយាយរបស់លោកឧត្តមសេនីយ៍។ ពាក្យ (អាប៉ូលីសចរាចរណ៍) ជាពាក្យមិនត្រឹមតែប្រមាថ មើលងាយថ្នាក់ក្រោមប៉ុណ្ណោះទេ តែជាការប្រមាថដល់ស្ថាប័ន នគរបាលចរាចរណ៌ទាំងមូល។
ឧត្តមសេនីយ៍ផ្កាយ៣រូបនោះមានឈ្មោះ ម៉ម ស្រ៊ីវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ៕
ដោយ៖ សហការី
...