ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍មុននេះបន្តិចថាៈ ឆ្លងកាត់ការផ្តល់យោបល់របស់បងប្អូនមួយចំនួនដែលផ្តល់មតិតាម Facebook បន្ទាប់ពីខ្ញុំចាត់វិធានការលើលោកឧត្តមសេនីយ៍ក្នុងរយៈពេលដែលខ្ញុំមិនទាន់ចុះហត្ថលេខាលើឯកសារផ្លូវការដែលខ្ញុំសូមធ្វើការកែតម្រូវលើវិធានការដូចខាងក្រោមៈ
...
១-អនុវត្តវិន័យចំពោះលោកឧត្តមសេនីយ៍ម៉ម ស្រុីមវណ្ណា ដោយដកតួរនាទីពីអគ្គនាយករងនៃ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បុ៉ន្តែររក្សាទុកឋានន្តរសក័ជាឧត្តមសេនីយឯកនៃនគរបាលជាតិតទៅទៀត។ នាពេលខាងមុខប្រសិនលោក ម៉ម ស្រុីមវណ្ណា ស្គាល់កំហុសនិងធ្វើការកែប្រែ ក្រសួងមហាផ្ទៃអាចលើកសំណើរតែងតាំងក្នុងមុខដំណែងណាមួយសមស្រប។ នេះជាឱកាសសំរាប់ការកែខ្លួន ក្នុងករណីយមិនកែប្រែវិន័យនឹងមានបន្តទៀ។
២-ស្នងការនគរបាលរាជធានីត្រូវអប់រំមន្ត្រីនគរបាលដែលប្រើពាក្យសំដីមិនគប្បីហើយប្រគល់ការងាអោយធ្វើឡើងវិញ។
៣-ក្រសួងមហាផ្ធៃ អគ្គស្នងការនគរបាលជាតិត្រូវធ្វើការអប់រំនគរបាលចរាចរណ៍ទូទាំងប្រទេសអំពីសីលធម៍ សុជីវធម៍ វិន័យ។ល។ត្រូវសុភាពរាបសារតែមហ្មឺងមា៉ត់ក្នុងការអនុវត្តច្បាប់។
៤-ខ្ញុំនឹងមានការរីករាយប្រសិនលោកឧត្តមសេនីយ៍ និង លោកអនុសេនីយ៍បានជួបគ្នារាប់អានគ្នាជំនួសឱ្យជម្លោះកន្លងមក។
៥-អំពាវនាវបងប្អូនជនរួមជាតិគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមចូលរួមផ្តល់មតិ
លើចំណុចខ្វះខាតចំពោះមន្ត្រីដែលអនុវត្តច្បាប់ប្រព្រិត្តមិនគប្បីចំពោះប្រជាពលរដ្ឋ។
ខ្ញុំសង្ឃឹមថាដំណោះស្រាយនេះនឹងទទួលបានការគាំទ្រ។ ខ្ញុំសំរាកបានត្រឹម២ម៉ោងប៉ុណ្ណោះដោយសាររឿងមួយនេះ៕
ដោយ៖ សុខ ខេមរា
...