ភ្នំពេញ៖ ស្ត្រីម្នាក់ខណៈបងប្អូនមិនឃេីញទៅធ្វេីការខលមិនលេីកក៏មកតាមរកដល់បន្ទប់ជួលពេលគាស់បេីកទ្វារចូលទៅមេីលបែរជាឃេីញដេកស្លាប់ក្នុងបន្ទប់ទឹកសង្ស័យខ្យល់គ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ជួលភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះអៀន អន ភេទស្រីអាយុ៣៨ឆ្នាំ មុនរបរកម្មការីនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុ។ មានស្រុកកំណេីត ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេ់កេីតហេតុខណៈបងប្អូនដែលស្នាក់នៅបន្ទប់ក្បែរគ្នាចាកចេញពីបន្ទប់ជួលទៅកន្លែងធ្វេីការដេីរកាត់មុខបន្ទប់ជនរងគ្រោះដែរតែឃេីញបិទទ្វាស្មានតែជនរងគ្រោះទៅធ្វេីការបាត់ហេីយក៏មិនចាប់អារម្មណ៍លុះពេលទៅដល់កន្លែងធ្វេីការក៏មិនឃេីញទៀតទេីបខល ចូលតែគ្មានអ្នកលេីក។
ប្រភពដដែលបន្តថា ដោយសង្ស័យក៏មកតាមដល់បន្ទប់ជួលតែបន្ទប់ចាក់សោខាងក្នុង ពេលនោះក៏បានសហការជាមួយម្ចាស់បន្ទប់ជួលនាំគ្នាគាស់ទម្លុះចូលទៅលេីស្រាប់តែឃេីញដេកស្លាប់ក្នុងបន្ទប់ទឹកបាត់ទៅហេីយ។
ប្រភពមួយទៀតបានបង្ហេីបថា កាលពីល្ងាចមិញជនរងគ្រោះបានមករអូប្រាប់បងប្អូននិងអ្នកជិតខាងថា ខ្លួនមិនស្រួលខ្លួន បន្ទាប់មកក៏នាំគ្នាចូលបន្ទប់ស្រាករៀងៗខ្លួនទៅលុះព្រឹកឡេីងបែជាឃេីញស្លាប់ សង្ស័យខ្យល់គ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកេីតហេតុពិនិត្យកោសល្យច័យរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ