មិនឃេីញទៅធ្វេីការមកតាមដល់បន្ទប់គាស់ទ្វារចូលបែរជាឃេីញស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់ខណៈបងប្អូនមិនឃេីញទៅធ្វេីការខលមិនលេីកក៏មកតាមរកដល់បន្ទប់ជួលពេលគាស់បេីកទ្វារចូលទៅមេីលបែរជាឃេីញដេកស្លាប់ក្នុងបន្ទប់ទឹកសង្ស័យខ្យល់គ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក​ ថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០២៣​ នៅបន្ទប់ជួលភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះឈ្មោះអៀន​ អន​ ភេទស្រីអាយុ៣៨ឆ្នាំ​ មុនរបរកម្មការីនីរោងចក្រ​ ស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុ។ ​មានស្រុកកំណេីត​ ឃុំសំរោង​ ស្រុកត្រាំកក់​ ខេត្តតាកែវ​។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឱ្យដឹងថា​ មុនពេ់កេីតហេតុខណៈបងប្អូនដែលស្នាក់នៅបន្ទប់ក្បែរគ្នាចាកចេញពីបន្ទប់ជួលទៅកន្លែងធ្វេីការដេីរកាត់មុខបន្ទប់ជនរងគ្រោះដែរតែឃេីញបិទទ្វាស្មានតែជនរងគ្រោះទៅធ្វេីការបាត់ហេីយក៏មិនចាប់អារម្មណ៍លុះពេលទៅដល់កន្លែងធ្វេីការក៏មិនឃេីញទៀតទេីបខល​ ចូលតែគ្មានអ្នកលេីក។
ប្រភពដដែលបន្តថា​ ដោយសង្ស័យក៏មកតាមដល់បន្ទប់ជួលតែបន្ទប់ចាក់សោខាងក្នុង​ ពេលនោះក៏បានសហការជាមួយម្ចាស់បន្ទប់ជួលនាំគ្នាគាស់ទម្លុះចូលទៅលេីស្រាប់តែឃេីញដេកស្លាប់ក្នុងបន្ទប់ទឹកបាត់ទៅហេីយ។

ប្រភពមួយទៀតបានបង្ហេីបថា​ កាលពីល្ងាចមិញជនរងគ្រោះបានមករអូប្រាប់បងប្អូននិងអ្នកជិតខាងថា​ ខ្លួនមិនស្រួលខ្លួន​ បន្ទាប់មកក៏នាំគ្នាចូលបន្ទប់ស្រាករៀងៗខ្លួនទៅលុះព្រឹកឡេីងបែជាឃេីញស្លាប់​ សង្ស័យខ្យល់គ។

...

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកេីតហេតុពិនិត្យកោសល្យច័យរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print