ភ្នំពេញ៖ បុរសម្នាក់មកលោតទឹកលើស្ពានជ្រោយចង្វា បន្សល់ទុក កាតាបនិងស្បែកជើង ពេលលោតចុះទៅដល់ក្នុងទឹក ស្រាប់តែមិនស្លាប់ត្រូវអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤រសៀលថ្ងៃទី ២១ ខែសីហាឆ្នាំ ២០២៣ ស្ថិតនៅលើស្ពានជ្រោយចង្វារក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះ ភេទប្រុស មិនបញ្ជាក់ឈ្មោះ នឹងអាយុនោះទេ ដោយសារមិនមានការបញ្ជាក់ពីកម្លាំងសមត្ថកិច្ច។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានដើរស្ពាយកាតាប នៅលើស្ពានជ្រោយចង្វា ររួចហើយដាក់កាកាបចុះ និងដោះស្បែកជើង ធ្វើសកម្មភាពលោតចុះទៅក្នុងទឹក ខណៈដែលលោតទៅដល់ក្នុងទឹក ស្រាប់តែមនុស្សមិនស្លាប់ហើយប្រជាពលរដ្ឋអ្នកនេសាទត្រី ដែលប្រចាំនៅខាងក្រោមស្ពានជ្រោយចង្វារនោះ បានជួយសង្គ្រោះបុរសរងគ្រោះ ឡើងលើទូក ប្រគល់ជូនកម្លាំងសមត្ថកិច្ច នៅគោលដៅក្រោមស្ពានជ្រោយចង្វារ ដើម្បីធ្វើការណែនាំនិងស្វែងរកក្រុមគ្រួសារឲ្យ មកទទួលជនរងគ្រោះត្រឡប់ទៅផ្ទះវិញ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារ មកទទួលហើយត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។ សូមបញ្ជាក់ថានៅក្នុងករណីនេះ យើងមិនដឹងថាជនរងគ្រោះមានវិបត្តិអ្វីនោះទេ ឈានដល់ថ្នាក់ហ៊ានសម្លាប់ខ្លួនបែបនេះ៕ ដោយ រ៉ារ៉ា