មេដឹកនាំ គីម ជុងអ៊ុន មើលការខុសត្រូវលើការសាកល្បងមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បងកាំជ្រួច Cruise យុទ្ធសាស្ត្រកនៅថ្ងៃចន្ទ បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធាជាទៀងទាត់ ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាការត្រៀមខ្លួនសម្រាប់សង្គ្រាម។

សារព័ត៌មាន KCNA បាននិយាយថា ប្រធាន Kim បានចូលរួមជាមួយកងនាវាចរនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស ដើម្បីត្រួតពិនិត្យការសាកល្បងដែលបានធ្វើឡើងនៅលើនាវាចម្បាំង ប៉ុន្តែទីភ្នាក់ងារមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់នោះទេ។
ការបាញ់សាកល្បងនេះគឺមានគោលបំណងកំណត់ “សមត្ថភាពប្រយុទ្ធរបស់កប៉ាល់ និងលក្ខណៈពិសេសនៃប្រព័ន្ធមីស៊ីល” និងការកែលម្អសមត្ថភាពរបស់កងម៉ារីនក្នុងការអនុវត្ត “បេសកកម្មវាយប្រហារក្នុងស្ថានភាពសង្រ្គាម” ។
ការបាញ់សាកល្បងកាំជ្រួចនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបើកកម្មវិធីសមយុទ្ធនៅរដូវក្តៅមួយដែលមានឈ្មោះថា Ulchi Freedom Shield កាលពីថ្ងៃចន្ទ។ សមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បីកែលម្អការឆ្លើយតបសម្របសម្រួលរបស់ប្រទេសទាំងពីរចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ ក្រុងព្យុងយ៉ាងបានចោទសមយុទ្ធរវាងប្រទេសទាំងពីរថាជាការត្រៀមខ្លួនសម្រាប់សង្គ្រាមនុយក្លេអ៊ែរ៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print