ប្រជាពលរដ្ឋស្នើរឱ្យលោកអភិបាលខណ្ឌជ្រោយចង្វា​ ជួយ​ពិនិត្យមើលចៅសង្កាត់កោះដាច់ផង​ ខណៈ​ឈ្មួញ​កាយយកអាចម៍ដីលក់ក្រោមហេតុផលផ្សេងៗ

ចែករំលែក៖

ភ្នំពេញ៖​ យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កោះដាច់​ បាននាំគ្នាស្នើរសុំឱ្យលោក​ លឹម​ សុភា​  អភិបាល​ នៃ​គណៈអភិបាលខណ្ឌជ្រោយចង្វាមេត្តាជួយពិនិត្យលោក បុិច ចាម ដែលជាចៅសង្កាត់កោះដាច់ទើបឡើងកាន់តំណែងថ្មី មិនទាន់បាន១ឆ្នាំនៅឡើយនោះទេ ក៏ប៉ុន្តែ ស្រាប់តែហ៊ានគប់គិតគ្នាយ៉ាងល្អប្រសើរជាមួយក្រុមឈ្មួញកាប់កាយយកអាចម៍ដីអូរតានងលក់យកលុយដាក់ហោប៉ៅចែកគ្នាចាយ ក្រោមលេសស្ដារស្រះចិញ្ចឹមត្រី ,ធ្វើរមណីយដ្ឋាន​ និងហេតុផលផ្សេងៗ។​

សេចក្ដីរាយការណ៍​ដដែល​បន្តថា​ ទីតាំងដែលលោក បុិច ចាម ចៅសង្កាត់កោះដាច់​ ឱ្យគេជីកកាយយកអាចមីដីទៅលក់យ៉ាងរំភើយស្ថិតក្នុងភូមិអូរតានង​ ដោយរាល់អាចម៏ដីមួយឡានមានតម្លៃ​ ចាប់ពីរ២០ដុល្លារ​ ទៅ២៥ដុល្លារ​អាមេរិក​ ក្នុងមួយថ្ងៃមិនក្រោមពី៥០ឡានទៅ១០០ឡាននោះទេ ខណៈ​មានក្រុមហ៊ុនចំនួនពីរ​ ទី១,ឈ្មោះ​ សេង​ គឹមហោ​ និងទី២,ឈ្មោះ​ អៀត​ ចំរើន។

ជាមួយគ្នានេះ​ ប្រជាពលរដ្ឋ​បាន​បង្ហេីបប្រាប់ទៀតថា​ នៅក្នុងកិច្ចការងារនេះ​ លោកចៅសង្កាត់បានប្រើ លោក សេង ហ៊ន់ ដែលជាជំនួយការភូមិ ធ្វើជាមេការគ្រប់គ្រង និងកត់បុងរាប់ចំនួនជើងឡាន ក្នុងមួយឡាន លោក សេង ហ៊ន់ ត្រូវយកមួយដុល្លារ ដាក់ចូលទៅក្នុងសង្កាត់ និងនៅសល់តម្លៃប៉ុន្មាន ខាងក្រុមហ៊ុន​ និងលោកចៅសង្កាត់ត្រូវចែកភាគហ៊ុនគ្នា។

ជុំវិញករណីខាងលេីនេះ​ អង្គភាពកាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២២​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានទំនាក់ទំនងតាមទូរស័ព្ទ​ លោក​ បុិច ចាម ចៅសង្កាត់កោះដាច់​ ដេីម្បី​សាកសួរ​បំភ្លឺ​ជុំវិញ​ករណី​នេះ​ដែរ​ ដោយលោក​ឆ្លើយ​បញ្ជាក់ថា៖”​ ការស្តារស្រះ​នេះ​ គឺជា​ស្រះចាស់​ ហេីយ​បារ​យកភក់​ ដែល​ស្អុយ​ៗចេញ​យកទៅដាក់​ក្បែរ​ទីតាំង​នោះទេ​”។ លោកបន្តថា​ ប្រជាពលរដ្ឋ​មិនបានមក​សាលា​សង្កាត់​ ដេីម្បី​សួរ​នាំ​ឱ្យដឹងរឿងរ៉ាវច្បាស់លាស់​ ដោយ​គ្រាន់តែស្ដាប់ពាក្យ​ជនមួយ​កណ្តាប់​តូច​មក​ទំលាក់​កំហុស​មកលេីគាត់​ ខ្ញុំ​ស្បថថា​ ពាក់ព័ន្ធ​រឿងស្រះនេះ​ ខ្ញុំគ្មាន​ពាក់ព័ន្ធ​និង​លុយកាក់​នោះទេ។

លោកចៅ​សង្កាត់​រូបនេះ​ បានឱ្យដឹងទៀតថា​ រឿង​ឱ្យ​ក្រុមហ៊ុន​ស្តារស្រះនោះ​ គឺផ្លូវ​ក្នុង​ភូមិ​អូរ​តានង​ ផ្លូវ​ចាស់ហើយ​វាទាប​ ចឹងយេីងត្រូវ​យកដីដែលល្អ​ពីបឹង​តាត្រេះ​ មកចាក់​ជំនួស​ ដេីម្បី​ដោះដូរគ្នា។

ដោយឡែក​ជុំវិញករណីនេះដែរ​ លោក​ លឹម​ សុភា​ អភិបាល​ នៃគណៈអភិបាលខណ្ឌ​ជ្រោយចង្វា​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២២​ ខែសីហា​នេះ​ដែរ​ អង្គភាព​យេីង​បានទំនាក់ទំនងតាមទូរស័ព្ទ​ និងប្រព័ន្ធ​សង្គម​តេឡេ​ក្រាម​របស់លោក​ ប៉ុន្តែ​លោក​មិនទាន់ឆ្លេីយតបនោះទេ។

...

ចំណែក​បញ្ហា​នេះ​ដែរ​ បុគ្គល​ឈ្មោះ​ សេង​ គឹមហោ​ និងឈ្មោះ​ អៀត​ ចំរើន​ ដែលប្រជាពលរដ្ឋ​អះអាងថា​ ជាឈ្មួញរកស៉ីកាយយកអាចមីដីទៅលក់យ៉ាង​អនាធិបតេយ្យ​ខាងលេីនេះ​ អង្គភាព​យេីង​មិនមានលេខទូរស័ព្ទ​ ដេីម្បី​ធ្វើការ​សាកសួរ​នោះទេ​ ប៉ុន្តែ​ប្រសិន​បើ​ពួក​គាត់​ចង់​បកស្រាយ​បំភ្លឺ​ ចំពោះ​ករណី​នេះ​ អង្គភាព​យេីង​រង់ចាំ​ការបំភ្លឺផងដែរ៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print