ក្លិប Everton បានថ្កោលទោសចំពោះសកម្មភាពបំពានលើការរើសអើងជាតិសាសន៍ដែលអាក្រក់បំផុតទៅលើខ្សែបម្រើAmadou Onana បន្ទាប់ពីក្រុមរបស់ខ្លួនចាញ់ ៤–០ កាលពីថ្ងៃអាទិត្យនៅទឹកដីក្រុម Aston Villa។
ខ្សែបម្រើ Onana អាយុ២២ឆ្នាំបានចែករំលែករូបថតអេក្រង់នៃសាររើសអើងជាតិសាសន៍ដែលតម្រង់ទៅរករូបគាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ កាលពីសប្តាហ៍មុនក្លិប Everton បានថ្កោលទោសចំពោះការរំលោភបំពានលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលទទួលរងដោយខ្សែប្រយុទ្ធ Neal Maupay បន្ទាប់ពីក្រុមនេះបានចាញ់ក្រុម Fulham ១–០ ។
ក្លិប Everton បានប្រកាសថា “Everton ថ្កោលទោសយ៉ាងខ្លាំងចំពោះទម្រង់នៃការរើសអើងជាតិសាសន៍ និងការរើសអើងចំពោះកីឡាកររបស់យើង។ ការ រំលោភ បំពាន បែប នេះ គឺ អាក្រក់បំផុត ហើយ មិន គួរ អត់ ឱន ឲ្យ សោះ”។
ក្លិបបានបន្ថែមថា ពួកគេកំពុងធ្វើការស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលពាក់ព័ន្ធ ហើយនឹងសហការគាំទ្រដោយប៉ូលីសជាមួយនឹងការស៊ើបអង្កេតណាមួយរបស់ពួកគេ។ ក្លិប និងកីឡាករទាំងអស់ត្រូវតែប្រកាន់ជំហរមិនអត់ឱនដោយការរាយការណ៍ពីអាកប្បកិរិយាបែបនេះទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងអាជ្ញាធរ។ ការរើសអើងជាតិសាសន៍មិនមានកន្លែងប្រកួត, នៅលើប្រព័ន្ធអ៊ីនធើណេតទេ, នៅក្នុងកីឡដ្ឋានរបស់ក្លិប ឬនៅក្នុងសហគមន៍របស់ក្រុម” ៕ (រូបភាព ៖ BBC Sport)