ភ្នំពេញ ៖ នគរបាលខណ្ឌ ដូនពេញ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ត្រៀមបញ្ជូនខ្លួន បុរសម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទ រក្សាទូក និង កាន់កាប់ កាំភ្លើងដោយខុសច្បាប់ ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយបានឃាត់ខ្លួនបុរសម្នាក់ករណីរក្សាទុកកាំភ្លើងអាកាមួយដើមនៅក្នុងរថយន្ត។
លោកម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ រុន សុវណ្ណវុត្ថា អាយុ២៤ឆ្មាំជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៦៨G ផ្លូវលំ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ បើករថយន្តម៉ាក TOYOTA ព្រូស សេរីឆ្នាំ2010 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2BM-9691។ វត្ថុតាងដកហូតបានរួមមាន៖ អាវុធម៉ាកAK47 លេខ16193934 ស្វាយបត់ ផលិតនៅប្រទេសចិន បង់1គ្មានគ្រាប់ ៕ ដោយ៖ រ៉ារ៉ា